គណៈកម្មាធិការសាមគ្គីគ្រឹស្តសាសនិកវៀតណាមរៀបចំពិធីជួបប្រាស្រ័យស្វាគមពិធីបុណ្យណូអែល២០១១

នារសៀលថ្ងៃទី១៩ធ្នូនៅទីក្រុងហាណូយគណៈកម្មាធិការសាមគ្គីគ្រឹស្តសាសនិក
វៀតណាមបានរៀបចំពិធីជួបប្រាស្រ័យស្វាគមពិធីបុណ្យណូអែល២០១១។បុព្វជិត
Nguyen Cong Danh ប្រធានគណៈកម្មាធិការសាមគ្គីគ្រឹស្តសាសនិកវៀតណាម
បានឲ្យដឹងថា៖ឆ្នាំ២០១១គ្រឹស្តសាសនិកវៀតណាមបន្តរួមដំណើរជាមួយប្រជា
ជាតិលើគ្រប់វិស័យអនុវត្តល្អចលនា ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្ប
ធម៌នៅទីប្រជុំជន ដោយរណសិរ្សមាតុភូមិវៀតណាមបំផុសឡើង។នៅពិធីនេះ
ដំណាងគណៈកម្មាធិការចលនាប្រជាជនមជ្ឃឹមនិងរណសិរ្សមាតុភូមិវៀតណាម
បានស្ងើចសសើរាល់សកម្មភាពប្រឡងប្រណាំងស្នេហាជាតិរបស់ជនរួមជាតិគ្រឹស្ត
សាសនាក្នុងរយៈពេលកន្លងទៅ។ទន្ទឹមនឹងនោះចង់ឲ្យគណៈកម្មាធិការសាមគ្គីគ្រឹស្ត
សាសនិកវៀតណាមបន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្សរដ្ឋជាមួយជនរួមជាតិ
គ្រឹស្តសាសនាទូទាំងប្រទេស ជូនពរជនរួមជាតិគ្រឹស្តសាសនា ទទួលបុណ្យណូអែល
ប្រកបដោយសប្បាយរីករាយនិងវិបុលសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ