គម្រោង FDI ថ្មីកើនឡើងយ៉ាងខ្លាំងក្នុងឆមាសទី ១ ឆ្នាំ ២០២៣

(VOVWORLD) - គម្រោង FDI ថ្មីភាគច្រើនប្រមូលផ្ដុំនៅខេត្តក្រុងដូចជា៖ ហាណូយ ទីក្រុងហូជីមិញ Bac Giang  Binh Duong Hai Phong  Bac Ninh និង Dong Nai ដែលជាទីកន្លែងមានសក្តានុពលច្រើនក្នុងការទាក់ទាញវិនិយោគពីបរទេស រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ កិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់បែបបទរដ្ឋបាល។ 
គម្រោង FDI ថ្មីកើនឡើងយ៉ាងខ្លាំងក្នុងឆមាសទី ១ ឆ្នាំ ២០២៣ - ảnh 1រូបថត៖ VOV

ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបដែលបានចុះបញ្ជីចូលវៀតណាមត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង ១៣ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងថ្មីជិត ១ ៣០០ ត្រូវបានផ្ដល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគ ពោលគឺកើនជាង ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។អ្នកជំនាញបានវាយតម្លៃថា កំណើននៃបវិមាណគម្រោងថ្មីច្រើនជាងល្បឿនកំណើនទុនវិនិយោគសរុបបានសរឲ្យឃើញថា វិនិយោគិនបរទេសខ្នាតតូច និងមធ្យមបន្តជឿជាក់ទៅលើបរិយាកាសធុរកិច្ចរបស់វៀតណាម ទើប សម្រេចចិត្តវិនិយោគថ្មី។

គម្រោង FDI ថ្មីភាគច្រើនប្រមូលផ្ដុំនៅខេត្តក្រុងដូចជា៖ ហាណូយ ទីក្រុងហូជីមិញ Bac Giang  Binh Duong Hai Phong  Bac Ninh និង Dong Nai ដែលជាទីកន្លែងមានសក្តានុពលច្រើនក្នុងការទាក់ទាញវិនិយោគពីបរទេស រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ កិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់បែបបទរដ្ឋបាល។ លោក Mai Son អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានឲ្យដឹងថា៖

“ដើម្បីទាក់ទាញទុនវិនិយោគពីបរទេស ខេត្ត Bac Giang បានផ្ដោតសំខាន់លើការផ្ដល់សំណង រំដោះផ្ទៃដី ដើម្បីទាក់ទាញការវិនិយោគ។ ទន្ទឹមនឹងនោះ បង្កើតក្រុមការងារ ដឹកនាំដោយថ្នាក់ដឹកនាំខេត្តមួយរូប ដើម្បីដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងដំណើរការវិនិយោគិនមកវិនិយោគនៅខេត្ត Bac Giang ផងដែរ”។

អ្នកជំនាញជឿជាក់ថា ជាមួយនឹងកំណើននៃគម្រោង FDI ថ្មី ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ វៀតណាមនឹងបន្តជាគោលដៅជួរមុខរបស់សហគ្រាស FDI ជាពិសេសគឺក្រុមហ៊ុនពហុជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ