ចង់ពង្រីកប្រជាធិបតេយ្យត្រូវធ្វើល្អសកម្មភាពឃ្លាំមើលនិងបដិវាទសង្គម

(VOVworld)-នាព្រឹកថ្ងៃទី២៦តុលានៅក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម សាលាបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមនិយមវៀត
ណាម និងអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានរៀបចំពិធីពិភាគ្សា សំដៅផ្តល់ មតិចូលរួមសេចក្តីព្រាងឯកសារនៃមហាសន្និបាតបក្សលើកទី១២ ដោយប្រធាន​
បទ “ពង្រីកប្រជាធិបតេយ្យក្នុងសម័យអ៊ីធ្វើណែត ឃ្លាំមើលនិងបដិវាទសង្គម ប្រយុទ្ធប្រឆាំងអំពើពុករលួយ”។ នៅទីនេះ មតិជាច្រើនបានចាត់ទុកថា ចង់
ពង្រីក ប្រជាធិបតេយ្យ បញ្ហាសំខាន់បំផុតគឺអនុវត្តដោយត្រឹមត្រូវរាល់សកម្មភាព
ឃ្លាំមើលនិងបដិវាទសង្គម។

ចង់ពង្រីកប្រជាធិបតេយ្យត្រូវធ្វើល្អសកម្មភាពឃ្លាំមើលនិងបដិវាទសង្គម - ảnh 1
សាស្រាចារ្យ បណ្ឌិត Ho Si Quy អតីតវិទ្យាស្ថានព័ត៌មានវិទ្យាសាស្ត្រសង្គម
បានចូលរួមមតិ

        ចំពោះបញ្ហាប្រជាធិបតេយ្យ តំណាងនានាបានចាត់ទុកថា ប្រការគួរឲ្យយក ចិត្តទុកដាក់បំផុតគឺ ឥរិយាបទចំពោះប្រជាធិបតេយ្យ។ មានយន្តការប្រជាធិបតេយ្យ នឹងរួមចំណែកជម្រុញការអភិវឌ្ឍន៍របស់សង្គម និងមានវប្បធម៌ប្រជាធិបតេយ្យនឹង
រួមចំណែកធ្វើឲ្យសង្គមតម្លាភាព។ សាស្រាចារ្យ បណ្ឌិត Ho Si Quy អតីតវិទ្យាស្ថាន
ព័ត៌មានវិទ្យាសាស្ត្រសង្គមបានចូលរួមមតិថា៖

        “ប្រជាធិបតេយ្យនិងនីតិរដ្ឋត្រូវផ្សាភ្ជាប់ជាមួយគ្នា នីតិរដ្ឋមានន័យថា កំពូល
ច្បាប់។ ប្រជាជនមានភារកិច្ចបដិវាទគោលនយោបាយ ច្បាប់ ថែមទាំងការ​កសាង
បក្ស។ប្រជាធិបតេយ្យ មិនត្រឹមតែនៅវិស័យសង្គមប៉ុណ្ណោះទេ ថែមទាំង ក្នុងកិច្ចការ
បក្សទៀតផង មុនបង្អស់គឺបក្ខជនត្រូវមានសម្លេងបដិវាទនៅទីនេះផងដែរ”។

        ថ្លែងមតិក្នុងជំនួបពិភាគ្សា ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Nguyen
Thien Nhan បានអះអាងថា ពង្រីកប្រជាធិបតេយ្យមានន័យថា ត្រូវ មានពាក្យពេជ្រ
ត្រឹមត្រូវ សរសេរត្រឹមត្រូវ ពីនោះ ទើបមានការស្រុះចិត្តគំនិត ក្នុង ប្រជាជន។ ម្យ៉ាង
វិញទៀត ត្រូវចេះផ្ទៀងស្តាប់សម្លេងរបស់ប្រជាជន ដើម្បីអាច ពង្រីកបានមហាសាមគ្គី
ជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ