ចំនួនប្រជាជនវៀតណាមដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៩ គឺជាង ៩៦ លាននាក់

(VOVWORLD) -វៀតណាមមានចំនួនប្រជាជនជាង ៩៦ លាននាក់ ដែលក្នុងនោះបុរសមានចំនួន ៤៧ លាននាក់ ស្រូបយក ៤៩,៨% ហើយស្ត្រីមានចំនួន ៤៨ លាននាក់ ស្រូបយក ៥០,២% ។ ជាមួយលទ្ធផលនេះ ក្រោយរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ២០០៩ មក ចំនួនប្រជាជនវៀតណាមបានកើនឡើង ១០,៤ លាននាក់។ អត្រាភេទ គឺ បុរស៖ ៩៩,១ / ស្ត្រី៖ ១០០ ។
ចំនួនប្រជាជនវៀតណាមដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៩ គឺជាង ៩៦ លាននាក់ - ảnh 1 (ប្រភព: Tien Phong Newspaper)

គិតដល់វេលាម៉ោង ០ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៩ ចំនួនប្រជាជនវៀតណាមគឺជាង ៩៦ លាននាក់ (៩៦ ២០៨ ៩៨៤ នាក់)។ វៀតណាមគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនរៀបចំណាត់ថ្នាក់ ទី ១៥ លើពិភពលោក និងរៀបចំណាត់ថ្នាក់ទី ៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី និងហ្វីលីពីន។ ព័ត័មាននេះត្រូវបានលើកឡើងនៅក្នុងសន្និសីទអនឡាញទូទាំងប្រទេសស្ដីពីការប្រកាសលទ្ធផលបឋមនៃការធ្វើជំរឿនប្រជាជន និងផ្ទះស្នាក់នៅទូទៅនាឆ្នាំ២០១៩ ដែលត្រូវបានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី ១១ ខែកក្កដា នៅទីក្រុងហាណូយ។

វៀតណាមមានចំនួនប្រជាជនជាង ៩៦ លាននាក់ ដែលក្នុងនោះបុរសមានចំនួន ៤៧ លាននាក់ ស្រូបយក ៤៩,៨% ហើយស្ត្រីមានចំនួន ៤៨ លាននាក់ ស្រូបយក ៥០,២% ។ ជាមួយលទ្ធផលនេះ ក្រោយរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ២០០៩ មក ចំនួនប្រជាជនវៀតណាមបានកើនឡើង ១០,៤ លាននាក់។ អត្រាភេទ គឺ បុរស៖ ៩៩,១ / ស្ត្រី៖ ១០០ ។ លទ្ធផលនេះក៏បានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយ ដែលមានដង់ស៊ីតេប្រជាជនខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតលើពិភពលោកនិងក្នុងតំបន់ ដែលក្នុងនោះទីក្រុងហាណូយនិងទីក្រុងហូជីមិញសុទ្ធតែមានដង់ស៊ីតេខ្ពស់បំផុតនៅទូទាំងប្រទេស គឺ ២ ពាន់នាក់ / គីឡូម៉ែត្រកេរ៉េ និងជាង ៤ ពាន់ នាក់ / គីឡូម៉ែត្រការ៉េ។ លោក Nguyen Doan Toan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានមានប្រសាសន៍ថា៖

“ដោយមានស្មារតីដ៏សកម្ម និងច្នៃប្រឌិតនោះ ក្រោយរយៈពេល ២៥ ថ្ងៃ អនុវត្តន៍ ការងារប្រមូលព័ត៌មាននៅតំបន់នោះ លទ្ធផលជាបឋមនៃការធ្វើជំរឿនប្រជាជនសរុបនៅទូទាំងទីក្រុង គឺមានប្រជាជនជាង ៨ លាននាក់ ជាមួយក្រុមគ្រួសារ ជាង ២ លានគ្រួ។ ការធ្វើជំរឿនប្រជាជនបានប្រព្រឹត្តិទៅស្របតាមកាលកំណត់ និងតម្រូវការ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ