ច្បាប់ដីធ្លីធ្វើវិសោធនកម្មមានចំណុចថ្មីជាច្រើនបង្ហាញប្រជាធិបតេយ្យបើកចំហរតម្លាភាព
NGOC ANH -  
(VOVWORLD) /  
|
សន្និសីទកាសែតចុងឆ្នាំ២០១៣របស់ក្រសួងធនធាននិងបរិស្ថាន (VOV) |
Vovworld-ច្បាប់ដីធ្លីធ្វើវិសោធនកម្មទើបនឹងបានអនុម័តនៅសម័យប្រជុំលើក
ទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ ជាច្បាប់ដ៏សែនសំខាន់មានឥទ្ធិពលស៊ីជម្រៅដល់បណ្ដាវិស័យនយោបាយសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។ នោះជាការអះអាងរបស់ថ្នាក់ដឹកនាំក្រសួងធនធាននិងបរិស្ថានក្នុងសន្និសីទកាសែតចុងឆ្នាំ២០១៣បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧ធ្នូនៅទីក្រុងហាណូយ។ ថ្នាក់ដឹកនាំក្រសួងធនធាននិងបរិស្ថានបានឲ្យដឹងថា ច្បាប់ដីធ្លីធ្វើវិសោធនកម្មមានខ្លឹមសារផ្លាស់ប្តូរថ្មីសំខាន់ចំនួន៩។ គួរឲ្យយកចិត្តទុកដាក់គឺច្បាប់ដីធ្លីធ្វើវិសោធនកម្មបានកំណត់ជាក់ស្ដែងជាងសិទ្ធិនិងការទទួលខុសត្រូវរដ្ឋ ការធានារបស់រដ្ឋចំពោះអ្នក
ប្រើប្រាស់ដី សិទ្ធិកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ដីសមស្របនឹងមុខសញ្ញានីមួយៗ របៀបប្រើប្រាស់ដីនិងលក្ខណៈដើម្បីអនុវត្តសិទ្ធិរបស់អ្នកប្រើប្រាស់ដី។ តាមរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Nguyen Minh Quang ថា ការជំរុញ
ឃោសនាផ្សព្វផ្សាយច្បាប់ដីធ្លីធ្វើវិសោធនកម្មជាភារកិច្ចមួយក្នុងចំណោមភារកិច្ច
ស្នូលរបស់ផ្នែកធនធាននិងបរិស្ថានក្នុងឆ្នាំ២០១៤៕
NGOC ANH
-VOVWORLD