ចាប់ផ្តើមគម្រោងទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងឆ្លើយតបទៅនឹងអំពើហិង្សាយេនឌ័រ

(VOVWORLD) - គម្រោងនេះនឹងជួយសម្រួលការងារចលនា ផ្ដល់ប្រឹក្សាដល់ការធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងច្បាប់សមភាពយេនឌ័រ។ 
ចាប់ផ្តើមគម្រោងទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងឆ្លើយតបទៅនឹងអំពើហិង្សាយេនឌ័រ - ảnh 1ចាប់ផ្តើមគម្រោងទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងឆ្លើយតបទៅនឹងអំពើហិង្សាយេនឌ័រ (រូបថត៖ UNFPA វៀតណាម)

នាព្រឹកថ្ងៃទី ៣១ ឧសភា នៅទីក្រុងហាណូយ សមាគមន៍កសិករវៀតណាម និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បានចាប់ផ្ដើមគម្រោងទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងឆ្លើយតបទៅនឹងអំពើហិង្សា និង ឥរិយាបទបង្កគ្រោះថ្នាក់ផ្សេងៗទៀតដំណាក់កាល ២០២២ - ២០២៦ ជាមួយថវិកាសរុបចំនួន ៧ លានដុល្លារអាមេរិក។

គម្រោងនេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិលើកទី ១០ របស់ UNFPA សម្រាប់វៀតណាមដំណាក់កាល ២០២២ - ២០២៦។ ក្នុងនាមជាម្ចាស់គម្រោង មជ្ឈឹមសមាគមកសិករវៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងក្រសួងសុខាភិបាល ដើម្បីអនុវត្តន៍នៅតាមខេត្ត ក្រុងចំនួន ៤ គឺ៖ ទីក្រុងហាណូយ Thanh Hoa  Da Nang  និង Lam Dong។

គម្រោងនេះនឹងជួយសម្រួលការងារចលនា ផ្ដល់ប្រឹក្សាដល់ការធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងច្បាប់សមភាពយេនឌ័រ។ គម្រោងនេះក៏នឹងកសាង និងអនុវត្តន៍រាល់គំនិតផ្តួចផ្តើមផ្លាស់ប្ដូរថ្មី ដោយ ផ្អែកលើប្រព័ន្ធឌីជីថលអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងការផ្លាស់ប្តូរអាកប្បកិរិយា សំដៅកៀរគរការចូលរួមពីសហគមន៍ រួមដៃគ្នាទប់ស្កាត់អំពើហិង្សាយេនឌ័រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ