ច្រកទ្វារ​អេឡិចត្រូនិកជាតិ​ផ្ដល់​ព័ត៌មាន​សេវា​សាធារណៈជួយ​សន្សំសម្ចៃ​ប្រាក់រាប់ពាន់​លានដុងក្នុងមួយឆ្នាំ

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ធ្នូនៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំអនឡាញស្ដីពីការបូកសរុបរយៈពេលមួយឆ្នាំនៃការបើកដំណើរការ ច្រកទ្វារអេឡិចត្រូនិកជាតិផ្ដល់ព័ត៌មានសេវាសាធារណៈ និងប្រកាសសេវាសាធារណៈតាមអនឡាញលើកទី ២ ៧០០ ។
ច្រកទ្វារ​អេឡិចត្រូនិកជាតិ​ផ្ដល់​ព័ត៌មាន​សេវា​សាធារណៈជួយ​សន្សំសម្ចៃ​ប្រាក់រាប់ពាន់​លានដុងក្នុងមួយឆ្នាំ - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា ការកសាងច្រកទ្វារអេឡិចត្រូនិកជាតិផ្ដល់ព័ត៌មានសេវាសាធារណៈ ត្រូវបានរដ្ឋាភិបាលដាក់ចេញតាំងពីដើមអាណត្តិ ។ដូច្នេះហើយ បានជួយកាត់បន្ថយកត្តាអវិជ្ជមាន និងជាសន្ទស្សន៍យ៉ាងាងសំខាន់ ដើម្បីវិនិយោគិនអន្តរជាតិវាយតម្លៃអំពីសមត្ថភាពនិងការរៀបចំណត់ថ្នាក់រដ្ឋាភិបាល អេឡិចត្រូនិកនៅតាមប្រទេសនានាផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ញ្ជើញថ្លែងថា៖ “កម្មវិធីអំពីច្រកទ្វារអេឡិចត្រូនិកជាតិផ្ដល់ព័ត៌មានសេវាសាធារណៈនឹងត្រូវបានដាក់បញ្ជូលទៅក្នុងស្មាតហ្វូនជូនមនុស្សគ្រប់រូបប្រើប្រាស់។ ខ្ញុំអំពាវនាវឲ្យប្រព័ន្ធផ្ដល់សេវាទូរស័ព្ទជួយសម្រួលដាក់បញ្ជូលកម្មវិធីនេះសម្រាប់ស្មាតហ្វូនគ្រប់ប្រភេទផងដែរ”។

សូមបញ្ជាក់ផងដែរ ដោយឆ្ពោះទៅគោលដៅផ្ដោតសំខាន់លើប្រជាជនយក សហគ្រាសជាមជ្ឈភាពដើម្បីបម្រើ ក៏ដូចជាតម្រូវការធ្វើកំណែទម្រង់រដ្ឋបាល ជាពិសេសកាត់បន្ថយបែបបទរដ្ឋបាល តាមរយៈការអនុវត្តន៍បច្ចេកវិទ្យា ព័ត៌មាន នោះ ច្រកទ្វារអេឡិចត្រូនិកជាតិផ្ដល់ព័ត៌មានសេវាសាធារណៈ ត្រូវបានដាក់ ឲ្យប្រតិបត្តិការកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ