ជនរួមជាតិគ្រឹសសាសនាមានការរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
(VOVWORLD) /  
|
លោក Vu Trong Kim អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានមកទស្សនាជូនពរប៉ាវាស់ Phat Diem នៅទីរួមខេត្ត Kim Son ខេត្ត Ninh Binh (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៩ធ្នូ លោក Vu Trong Kim អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានមក
ទស្សនាជូនពរប៉ាវាស់ Phat Diem នៅទីរួមខេត្ត Kim Son ខេត្ត Ninh Binh ក្នុងឱកាសបុណ្យណូអែល២០១៣។ លោក Vu Trong Kim បានសង្កត់ធ្ងន់ថា ការរួមចំណែក
ដ៏ធំធេងរបស់ជនរួមជាតិគ្រឹសសាសនាក្នុងទូទាំងប្រទេសក្នុងការរួមដំណើរជា
មួយរណសិរ្សមាតុភូមិវៀតណាមបានជួយឲ្យប្រជាជនកាត់បន្ថយភាពក្រីក្រ។
លោក Vu Trong Kim ចង់ឲ្យប៉ាវាស់ Phat Diem បន្តមានការរួមចំណែកឲ្យការងារ
ខាងផ្លូវធម៍និងផ្លូវលោក សកម្មចូលរួមបណ្ដាចលនា។
នាថ្ងៃដ៏ដែលនៅសន្និសីទបូកសរុបការងារគ្រប់គ្រងរដ្ឋអំពីសាសនា ក្រសួងមហាផ្ទៃវៀតណាមបានកំណត់ឆ្នាំ២០១៤ កសាងនិងសុក្រិដ្ឋប្រព័ន្ធច្បាប់អំពី
សាសនាជាភារកិច្ចស្នូល។ ទន្ទឹមនឹងនោះ កិច្ចការបរទេសសាសនា ទំនាក់ទំនងសហប្រតិបត្តិការរដ្ឋអំពីកិច្ចការសាសនាតស៊ូនឹងកំលាំងអមិត្តក្នុងវិស័យសាសនានិងសិទ្ធិមនុស្សនឹងត្រូវបានជំរុញ៕
-VOVWORLD