(VOV)_នាព្រឹកថ្ងៃទី២៣ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម
រណសិរ្យមាតុ ភូមិវៀតណាមបានរៀបចំជំនួបប្រាស្រ័យដំណាងនានាក្នុងសហគមន៍ ជនវៀតណាមនៅឯបរទេសបានត្រឡប់មកប្រទេសវិញ ដើម្បីទទួលបុណ្យចូលឆ្នាំថ្មី ប្រពៃណី ឆ្នាំមមីឆស័ក២០១៤។
ថ្លែងមតិនៅទីនេះ សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈ កម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhanបានជូន ដំណឹងអំពីរាល់សមិទ្ធិផលសេដ្ឋកិច្ច សង្គមកិច្ចក្នុងឆ្នាំ ២០១៣ និងកត់សម្គា ល់
រាល់ ការរួមវិភាគទានរបស់ជនវៀតណាមនៅឯបរទេស ក្នុងសមិទ្ធិរួមនេះ។
នៅទីនេះ ដំណាងជនវៀតណាមនៅឯបរទេសបានសម្ដែងនូវក្តីសប្បាយរីក
រាយ ចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជាការយកចិត្តទុកដាក់របស់បក្ស
រដ្ឋចំពោះពួកគេ។ លោកស្រី Phan Bich Thien ជនវៀតណាមនៅហុងគ្រីបានអោយ
ដឹងថា៖
“ ក្នុងឱកាសនេះដែរ វៀតណាមបាននាំចេញគំរោងការណ៍រក្សារអត្ត សញ្ញាណ វប្បធម៌ជាតិ និងយើងខ្ញុំមានគោលបំណងថា៖ គំរោងការណ៍នេះនឹងបានកសាងឡើង
ប្រកបដោយជាក់ស្ដែង។ ក្នុងនោះ ត្រូវស្រាវជ្រាវមតិរបស់ជនវៀតណាមនៅឯបរទេស អំពីការបង្រៀនភាសាវៀតណាម ដើម្បីគំរោងការណ៍បានអនុវត្តនៅគ្រួសារនិមួយៗ. ”
|
ជនវៀតណាមនៅឯបរទេសត្រឡប់មកប្រទេសវិញទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី |
នាថ្ងៃទី ២៣ មករា វិទ្យុសម្លេងវៀតណាមបានរៀបចំជំនួបប្រាស្រ័យជន វៀត ណាមនៅឯបរទេស ត្រឡប់មកប្រទេសវិញទទួលបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ឆ្នាំមមី
ឆស័ក ២០១៤។ ប្រធានបទនៃជំនួបប្រាស្រ័យនេះគឺ៖ប្រជុំនិទាឃរដូវ។ ថ្លែងមតិនៅ
ទីនេះ លោក Nguyen Phu Binh ប្រធានសមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេស បានអោយដឹងថា៖
“ ស្ថាប័នផ្សព្វផ្សាយ ដូចជាវិទ្យុសម្លេងវៀតណាម ដើរតួនាទីសំខាន់ណាស់ ក្នុងរាល់សកម្មភាពរបស់រដ្ឋ ក៏ដូចជាស្ថាប័នអង្គការមហាជន ពិសេស ក្នុងវិស័យ ចំពោះជនវៀតណាមនៅឯបរទេស។ ការរួមវិភាគទានរបស់ជនវៀតណាមនៅឯបរ
ទេស សំខាន់ណាស់ ពីព្រោះគេគឺជាស្ពានតភ្ជាប់វៀតណាមជាមួយប្រទេសផ្សេងៗ។ ទន្ទឹមនឹងនោះ ប្រជាអាណិកជនក៏គាំទ្រប្រទេសជាតិជាច្រើន អំពីសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា…។ល។”
|
លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាម |
ក៏នៅក្នុងជំនួបនេះដែរ លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាម ក៏បានជូនដំណឹងអំពីការអភិវឌ្ឍន៍របស់វិទ្យុសម្លេងវៀតណាម ដោយប្រភេទសារ
ព័ត៍មានចំនួន៤ និងជាស្ថាប័នទូរគមនាគមន៍ពហុមធ្យោបាយ នាំសម្លេងរបស់
វៀតណាម ទៅដល់បង ប្អូនអាណិកជននៅលើគ្រប់ទិសទីលើសកលលោក និង
ជួយអោយជនវៀតណាមនៅឯបរទេសសម្របចូលក្នុងជីវភាពរស់នៅរបស់ប្រទេសសាមី រួមគ្នាឆ្ពោះទៅស្រុកកំណើត កសាងមាតុប្រទេស៕