ជំរុំវិស្សមកាលវៀតណាម២០១២បានបើកជាផ្លូវការ

ជំរុំវិស្សមកាលវៀតណាម២០១២បានបើកជាផ្លូវការ  - ảnh 1
អនុរដ្ឋមន្រ្តីការបរទេស Nguyen Thanh Son ក្នុងសន្នីសីទ
កាសែត (រូបថតៈ Internet)

(VOVworld)-នាព្រឹកថ្ងៃទី១២កក្កដានៅភូមិវប្បធម៌ ទេសចរណ៌នៃបណ្តាជនជាតិ
វៀតណាម នៅ Dong Mo, Son Tay, Ha Noi ជំរុំវិស្សមកាលវៀតណាម២០១២ បានបើកក្រោមប្រធានបទ “ត្រឡប់មកតំបន់ដីក្រហម”។នេះជាប្រធានបទសំ
ដៅរំលឹកដល់ខួបអនុស្សាវរី ៦០ទិវាពលីកម្មរបស់ស្ត្រីវីរភាព Vo Thi Sau និង៦៥
ឆ្នាំទិវាយុទ្ធជនពលី យុទ្ធជនពិការ។ តំណាងយុវជននិស្សិតចំនួន១៧០មកពី
បរទេសនិងតំបន់ដែនដីចំនួន ២៥ បានចូលរួមកម្មវិធីនេះ។ ថ្លែងមតិក្នុងពីធីបើក
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម Nguyen Thanh Sonបានអះអាងថា៖ “កម្មវិធី

ជំរុំវិស្សមកាលជាទីជួបណាត់ របស់ជំនាន់វ័យក្មេងវៀតណាមនៅឯបរទេសជាមួយ

ជំនាន់វ័យក្មេងក្នុងប្រទេស។ សកម្មភាពនេះ​នឹងជាឱកាសដើម្បីប្អូនៗ ស្វែងរក

បណ្តាបេតិកភ័ណ្ឌ រូបិយនិងអរូបិយរបស់ប្រទេសជាតិជួយឲ្យប្អូនៗយល់ច្បាស់

អំពីប្រពៃណីក្លាហានមោះមុតរបស់ប្រជាជាតិវៀតណាម។ ឈ្មោះ “វៀតណាម”

កាន់តែបានក្លាយទៅជាជិតស្និទ និងជាមោទនភាពរបស់យុវជនវៀតណាមនៅឯ

បរទេសនិងលើកទឹកចិត្ត ប្អូៗឆ្ពោះទៅប្រភពដើមជាច្រើនជាង សាមគ្គីជិតស្និទជាង

ទៀតដើម្បីរួមចំណែកកសាងប្រទេសវៀតណាមមួយខ្លាំងមាំមួននិងសម្បូរុងរឿង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ