ដាណឺម៉ាកជួយឧបត្ថម្ភវៀតណាមផ្ទេរប្ដូរថាមពលដើម្បីគោលដៅអភិវឌ្ឍន៍ដោយចីរភាព

(VOVWORLD) -សិក្ខាសាលានេះ សំដៅផ្ដល់ព័ត៌មាន ចែករំលែកបទពិសោធន៍រវាងអ្នកជំនាញដាណឺម៉ាក ជាមួយសមាជិកសភាវៀតណាម និងមុខសញ្ញាទាក់ទិននានាអំពីការអភិវឌ្ឍថាមពលប្រកបដោយចីរភាពរបស់ ដាណឺម៉ាក និងដំណោះស្រាយសម្រាប់វៀតណាម។
ដាណឺម៉ាកជួយឧបត្ថម្ភវៀតណាមផ្ទេរប្ដូរថាមពលដើម្បីគោលដៅអភិវឌ្ឍន៍ដោយចីរភាព - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖baotainguyenmoitruong.vn)

នាព្រឹកថ្ងៃទី ១៨ ខេកញ្ញា នៅទីក្រុង Ha Long ខេត្ត Quang Ninh ខុទ្ទកាល័យរដ្ឋសភា គណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថាននៃរដ្ឋសភាវៀតណាមនិងស្ថានទូតដាណឺម៉ាកប្រចាំនៅប្រទេសវៀតណាមបានរួមសហការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ "ការផ្ទេរប្ដូរថាមពលដើម្បីគោលដៅអភិវឌ្ឍន៍ដោយចីរភាព" ។

សិក្ខាសាលានេះ សំដៅផ្ដល់ព័ត៌មាន ចែករំលែកបទពិសោធន៍រវាងអ្នកជំនាញដាណឺ ម៉ាក ជាមួយសមាជិកសភាវៀតណាម និងមុខសញ្ញាទាក់ទិននានាអំពីការអភិវឌ្ឍថាមពលប្រកបដោយចីរភាពរបស់ ដាណឺម៉ាក និងដំណោះស្រាយសម្រាប់វៀតណាម។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅប្រទេសវៀតណាមលោក Kim Højlund Christensen បានមានប្រសាសន៍ថា៖ វៀតណាមមានគោលដៅដ៏ធំធេងក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ រួមមានគោលដៅរយៈពេលមធ្យម និងវែង។ ដូច្នេះប្រទេសវៀតណាមចាំបាច់ត្រូវមានយុទ្ធសាស្ត្រនិងផែនការរយៈពេលវែងដើម្បីធានាការអនុវត្តសម្រាប់គោលដៅទាំងនេះ ហើយរដ្ឋាភិបាលវៀតណាមចាំបាច់ត្រូដាក់ចេញគោលនយោបាយសមស្រប។ លោកបានថ្លែងថា៖

ប្រទេសវៀតណាមមានឱកាសដ៏ធំធេង និងពិសេស ដើម្បីអនុវត្តន៍ជាក់ដស្ដែងនូវដំណើរការផ្ទេរប្ដូរថាមពលបៃតងដោយសារធនធានថាមពលកកើតឡើងវិញគឺសម្បូរណាស់។ ទោះជាយ៉ាងណាក៏ដោយប្រទេសវៀតណាមកំពុងប្រឈមនឹងបញ្ហាជាច្រើននៅកម្រិតផ្សេងៗគ្នា ដូចជា ការប្រើប្រាស់ថាមពលកើនឡើងយ៉ាងឆាប់រហ័ស។ វិធីនាំថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធអគ្គិសនីរបស់ប្រទេសវៀតណាមគឺជាបញ្ហាប្រឈម ហើយយើងចាំបាច់ត្រូវរៀបចំផែនការថាមពលជាមូលដ្ឋានសម្រាប់ប្រទេស វៀតណាមដើម្បីលើកកម្ពស់ប្រសិទ្ធភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រទេស វៀតណាមនិងដាណឺម៉ាកបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើវិស័យថាមពល ហើយយើងខ្ញុំតែងតែមានគោលបំណងជួយឧបត្ថម្ភវៀតណាម ដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងនេះនិងពង្រីកសក្តានុពលរបស់វៀតណាមដើម្បីកសាងខឿនសេដ្ឋកិច្ចដែលមានកាបូនទាបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ