ថ្ងៃស្អែក លោកប្រធានារដ្ឋវៀតណាម Vo Van Thuong ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​នៅសាធារណរដ្ឋអូទ្រីស

(VOVWORLD) - លោកប្រធានរដ្ឋក៏បានជួបពិភាក្សាការងារជាមួយអង្គការសហប្រជាជាតិផងដែរក្នុងនោះលេចធ្លោបំផុត គឺជំនួបជាមួយទីភ្នាក់ងារថាមពលបរមាណូរបស់អង្គការសហប្រជាជាតិ (IAEA)។
ថ្ងៃស្អែក លោកប្រធានារដ្ឋវៀតណាម Vo Van Thuong ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​នៅសាធារណរដ្ឋអូទ្រីស - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Nguyen Trung Kien

តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអូទ្រីសលោក Alexander Van der Bellen ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong និងលោកជំទាវភរិយានៅថ្ងៃស្អែក (២៣ កក្កដា) នឹងចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃនៅសាធារណរដ្ឋអូទ្រីស។ ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែកក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Nguyen Trung Kien កាលពីម្សិលមិញ (២១ កក្កដា) បានមានប្រសាសន៍ថា៖ “ការដែលប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអូទ្រីសបានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយអូទ្រីស ហើយជានិច្ចកាលឆ្ពោះតៅអនាគតនៃទំនាក់ទំនង ដោយឈរលើមូលដ្ឋានគឺការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន កិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអូទ្រីស  ប្រធានព្រឹទ្ធសភាអូទ្រីស; ទស្សនាតំបន់សំខាន់ៗដូចជាទីក្រុង Vienna និងរដ្ឋ Burgenland ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋក៏បានជួបពិភាក្សាការងារជាមួយអង្គការសហប្រជាជាតិផងដែរក្នុងនោះលេចធ្លោបំផុត គឺជំនួបជាមួយទីភ្នាក់ងារថាមពលបរមាណូរបស់អង្គការសហប្រជាជាតិ (IAEA)”។

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីសក៏បានអះអាងថា ក្នុងបរិបទ ដែលស្ថានភាពតំបន់ និងពិភពលោកមានការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបាន ទំនាក់ទំនងរវាងវៀតណាម និងសាធារណៈរដ្ឋអូទ្រីសមានឱកាសអភិវឌ្ឍន៍លើវិស័យជាច្រើន នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ