ថ្ងៃអាទិត្យក្រហមលើកទី៧

ថ្ងៃអាទិត្យក្រហមលើកទី៧ - ảnh 1
ថ្ងៃអាទិត្យក្រហមលើកទី៧ (VOV)

        Vovworld-ថ្ងៃអាទិត្យក្រហមជាទិវាបុណ្យបរិចាកឈាមស្ម័គ្រចិត្តបានរៀបចំ​
សំដៅរួមចំណែកជោសនាសំរាប់ចលនាបរិចាកឈាមស្ម័គ្រចិត្តនិងជំនះពុះពារ
លើ​ស្ថានភាពខ្វះខាតឈាមដើម្បីព្យាបាលសង្គ្រោះបន្ទាន់នៅបណ្ដាមូលដ្ឋាន
​សុខាភិបាល​ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម។

        ថ្ងៃអាទិត្យក្រហមលើកទី៧ឆ្នាំនេះបានប្រព្រឹត្តទៅនាថ្ងៃទី២៥មករានៅ​ទីក្រុង​
ហាណូយដោយមានសារ បរិចាកឈាមសង្គ្រោះមនុស្ស-វាសនារបស់​មិត្ត​និងខ្ញុំ។
ថ្លែង​មតិនៅទីនេះឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយ​
តំលៃ​ខ្ពស់​និងលើកតម្កើងកំលាំងមានសម័ត្ថកិច្ចជនស្ម័គ្រចិត្តបាន​រួមចំណែកក្នុង
​ព្រឹត្តិការណ៍​សំខាន់នេះ។​ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់​ថា៖

        “ជំរុញការងារឃោសនាថែមទៀតដើម្បីជនគ្រប់រូបយល់អំពីអត្ថន័យមនុស្ស​
សាស្ត្រដ៏ជ្រាលជ្រៅនេះ។ ខ្ញុំជឿជាក់ថា ការបរិចាកឈាមជួយសង្គ្រោះមនុស្ស​របស់​
យើង​នាពេលខាងមុខនឹងក្លាយទៅជាចលនាមហាជនដ័ទូលំទូលាយ បង្ហាញ​នូវ​ចរិត
​លក្ខណៈមនុស្សសាស្ត្រដ៏ជា្រលជ្រៅរបស់ប្រជាជាតិយើង ប្រទេស​ជាតិយើង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ