ថែទាំបុណ្យតេតជូនអ្នកក្រីក្រ ពលករ កម្មករ និងមុខសញ្ញាគោលនយោបាយ

(VOVWORLD) - នៅទីក្រុង Hoa Binh ក្នុងឱកាសកម្មវិធី “បុណ្យតេតជនរួមជាតិ ២០២៣” ដែលប្រព្រឹត្តទៅនៅឃុំ Cao Son ស្រុក Da Bac លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើអំណោយចំនួន ១០០ កញ្ចប់; តំណាងខេត្ត Hoa Binh និងអ្នកឧបត្ថម្ភបានប្រគល់អំណោយចំនួន ១ ៤០០ កញ្ចប់ជូនដល់ជនក្រីក្រ និងមនុស្សដែលមានស្ថានភាពលំបាកនៅស្រុក Da Bac។

នារសៀលថ្ងៃទី ៧ មករា សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក Vo Van Thuong បានអញ្ជើញចូលរួមកម្មវិធី “បុណ្យតេតជួបជុំ អំណរនិទាឃរដូវ” នៅទីក្រុង Hai Phong; រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ប្រធានសហភាពពលករវៀតណាម លោក Nguyen Dinh Khang បានប្រគល់អំណោយបុណ្យតេតជាច្រើនដល់កម្មករ ពលករនៅទីក្រុង Hai Phong។

នៅទីក្រុង Hoa Binh ក្នុងឱកាសកម្មវិធី “បុណ្យតេតជនរួមជាតិ ២០២៣” ដែលប្រព្រឹត្តទៅនៅឃុំ Cao Son ស្រុក Da Bac លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើអំណោយចំនួន ១០០ កញ្ចប់; តំណាងខេត្ត Hoa Binh និងអ្នកឧបត្ថម្ភបានប្រគល់អំណោយចំនួន ១ ៤០០ កញ្ចប់ជូនដល់ជនក្រីក្រ និងមនុស្សដែលមានស្ថានភាពលំបាកនៅស្រុក Da Bac។

នៅទីក្រុង Long An លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានប្រគល់អំណោយបុណ្យតេតចំនួន ៤០០ កញ្ចប់ជូនប្រជាជន កម្មករ ពលករ ដែលមានស្ថានភាពរស់នៅលំបាក; អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនអំណោយដល់វីរៈអ្នកម្ដាយវៀតណាម Lai Thi Buong និងយុទ្ធជនពិកា Hoa Thanh Song នៅស្រុក Duc Hoa។ នាល្ងាចថ្ងៃទី ៧ មករា សហភាពពលករខេត្ត Long An បានរៀបចំកម្មវិធី “បុណ្យេតេតជួបជុំ អំណរនិទាឃរដូវ” ផ្តល់អំណោយចំនួន ១៥០ កញ្ចប់ ដល់សមាជិកសហជីព និងកម្មករដែលមានងស្ថានភាពលំបាក។

នៅទីក្រុងហូជីមិញ សហភាពពលកររទីក្រុងបានសហការជាមួយខណ្ឌទី៧ រៀបចំកម្មវិធី “បុណ្យតេតជួបជុំ និទាឃរដូវតបស្នងសងគុណ” ឆ្នាំ២០២៣; ផ្តល់អំណោយចំនួន ៦៥០ កញ្ចប់ ដល់គ្រួសារដែលមានស្ថានភាពរស់នៅលំបាក។ ផ្តល់អំណោយចំនួន ២ ០០០ កញ្ចប់ដល់សមាជិកសហជីព និងកម្មករ ដែលមានស្ថានភាពលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ