ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី - ảnh 1
នាថ្ងៃទី ៥ កញ្ញា បណ្ដាសាលារៀនក្នុងទូទាំងប្រទេសវៀតណាម បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សារថ្មី ២០១៣-២០១៤។ (Image: VOV Online)

Vovworld-ក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មីនៅទូទាំងប្រទេសវៀតណាម 
 ថ្ងៃទី៥កញ្ញាលោក Dinh The Huynh​​​ សមាជិកការិយាល័យនយោបាយនិងជាប្រធាន
គណះកម្មាធិការឃោសនាអប់រំមជ្ឈឹមបានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី
នៅវិទ្យាល័យ Le Hong Phong ខេត្ត​NamDinh។តាងនាម​ប្រធានរដ្ឋ  លោក Dinh The Huynhបានប្រគល់គ្រឿងឥស្សរីយយសឯករាជ្តថា្នក់ទី១ដល់ថ្នាក់ដឹកនាំសាលា។នា
ព្រឹកថ្ងៃនេះដែរ​ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan  បានចូលរួម
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅខេត្ត Son La ​និងប្រគល់គ្រឿងឥស្សរីយយស ពលកម្មថ្នាក់ទិ៣ដល់វិទ្យាល័យនីស្ស័យSon La។ក្នុងឱកាសនេះដែរ លោកស្រី Nguyen
Thi Doan  ប្រកល់អាហាររូបករណ៍ក្នុងតំលៃ១០លានដុងវៀតណាមដល់ Ngo Phi Long
ជាសិស្ស១នាក់ដែលទទួលមេដាយប្រាក់ក្នុងការប្រឡងរូប​វិទ្យាអន្តរជាតិនាពេល
កន្លងទៅ។ឧបនាយករដ្ឋមន្រ្តី Hoang Trung Hai ​បានចូលរួមពិធីបើកបវេសនកាល
ឆ្នាំសិក្សាថ្មី២០១៣-២០១៤នៅសាលាបថមសិក្សា An Bai ទីរួមស្រុក An Bai ស្រុក
Quynh Phuខេត្ត  Thai Binh៕

នាថ្ងៃទី ៥ កញ្ញា បណ្ដាសាលារៀនក្នុងទូទាំងប្រទេសវៀតណាម បានរៀបចំ
ពិធីបើកបវេសនកាលឆ្នាំសិក្សារថ្មី ២០១៣-២០១៤។ តាមក្រសួងអប់រំ និង
បណ្តុះបណ្ដាលវៀតណាមបានឲ្យដឹងថា៖ ការងារត្រៀមរៀបចំសំរាប់ឆ្នាំសិក្សារ
ថ្មីត្រូវបានបណ្ដាមន្ទីអប់រំនិងបណ្តុះបណ្ដាលក្នុងតំបន់នានារៀបចំដ៏ល្អសំមូល
រដ្ឋានសម្ភារៈឲ្យបានគ្រប់គ្រាន់សំរាប់បំរើសិស្សានុសិស្សនិងនិស្សិតចំនួន ២២ លាននាក់ក្នុងទូទាំងប្រទេស។ ឆ្នាំសិក្សា ២០១៣-២០១៤ គឺជាឆ្នាំសិក្សាដើម
ដំបូង អនុវត្តសេចក្តីសន្និដ្ឋានរបស់សន្និបាតមជ្ឈឹមលើកទី ៦ (នីតិកាលទី ១១) អំពីការផ្លាស់ប្តូរថ្មីជាសារវ័ន្ននិងលើគ្រប់វិស័យការអប់រំនិងបណ្តុះបណ្ដាល ដើម្បី ឆ្លើយតបនឹងសំណូមពររបស់បុព្វហេតុឧស្សាហភាវូបនីយកម្មទំនើបភាវូបនីយកម្ម ក្នុងលក្ខណៈសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនិងសមាហរណកម្មអន្តរជាតិ”
។ តាមនោះ ផ្នែកអប់រំនិងបណ្តុះបណ្ដាលវៀតណាមនឹងជំរុញយ៉ាងខ្លាំងការអនុវត្ត
ការផ្គួបផ្តើមគំនិតជាច្រើន ដូចជា៖ អនុវត្តរូបសណ្ឋានសលាបឋមសិក្សាថ្មី ជំរុញខ្លាំងការផ្លាស់ប្តូរថ្មីរបៀបបង្រៀន ជាដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ