ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភាបានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី។

ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភាបានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី។ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានវាយស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០១៣-២០១៤ (VOV)



        VOV-នាព្រឹកថ្ងៃទី៤កញ្ញាអនុប្រធានវៀតណាមលោកស្រី Nguyen Thi Doan បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅអនុវិទ្យាល័យ​ជនជាតិអន្តេវាសិកដ្ឋានខេត្ត Hoa Binh និងប្រគល់អាហារូបករណ៍កម្មវិធីរួមជាមួយ​ប្អូនមកសាលាចំពោះសិស្សានុស្សិសមានស្ថានភាពលំបាកក្នុងខេត្ត។

        ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានមកចូលរួមជូនផ្កាជូនពរនិង​វាយ​ស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០១៣-២០១៤នៅមហាវិទ្យាល័យ​វេជ្ជសាស្ត្រ
ហាណូយ។ ថ្លែងមតិនៅពិធី ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កត់ធ្ងន់
ថា ក្នុងរយៈពេលខាងមុខមហាវិទ្យាល័យវេជ្ជសាស្ត្រហាណូយ​ត្រូវ​មានយុទ្ធសាស្ត្រ
អភិវឌ្ឍន៍យូរអង្វែងដល់ឆ្នាំ២០២០និងផែនការប្រចាំឆ្នាំសមស្របដើម្បីម្ចាស់ការ
ផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពបណ្ដុះបណ្ដាលផង​ធានាអំពី​ឯកទេសផង។ នា
ថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រធាន​គណៈ​​កម្មាធិការ​ទទួល
បន្ទុកដំបន់ពាយ័ព្យ ក៏បានចូលរួមនិងថ្លែងមតិនៅពិធី​បើក​បវេសនកាល​ឆ្នាំសិក្សា
ថ្មី២០១៣-២០១៤នៅអនុវិទ្យាល័យជនជាតិអន្តេវាសិកដ្ឋាន​ខេត្ត Yen Bai។ ថ្លែងមតិ
នៅពិធី ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​លើក​ច្បាស់ថា៖

        “ខ្ញុំស្នើរផ្នែកអប់រំខេត្ត Yen Bai ត្រូវខំប្រឹងប្រែងថែមទៀតប្រមូលផ្ដុំអនុវត្ត​ព្រមៗ
គ្នាមានប្រសិទ្ធភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍អប់រំដំណាក់កាល២០១១-២០២០​និង
រៀបចំអនុវត្តដ៏ជោគជ័យភារកិច្ចឆ្នាំសិក្សា២០១៣-២០១៤លើស្មារតីផ្លាស់ប្តូរ​ថ្មី​លើគ្រប់វិស័យរបស់ផ្នែកអប់រំ។ ចំពោះសាលា ខ្ញុំមានបំណងសាលាត្រូវពង្រីក​រាល់​លទ្ធផលដែលទទួលបាន ខំប្រឹងប្រែងជំនះពុះពារលើការលំបាករបស់ខេត្តព្រៃភ្នំ​មួយដើម្បីបង្រៀនល្អរៀនល្អ សំរេចដ៏ឆ្នើមភារកិច្ចក្នុងឆ្នាំសិក្សាថ្មីដែលក្រសួងអប់រំ​និងបណ្ដុះបណ្ដាលដែលមានគោលការណ៍។”

        អនុប្រធានរដ្ឋសភាលោកស្រី​ Tong Thi Phong ក៏បានមកចូលរួមពិធីបើក​បវេសនកាលឆ្នាំសិក្សាថ្មី ២០១៣-២០១៤នៅអនុវិទ្យាល័យឯកទេស Hung Yen
(ខេត្ត Hung Yen)។ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa អនុប្រធានរដ្ឋសភា​លោក
Uong Chu Luu បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅ​អនុវិទ្យាល័យ Ly
Tu Trong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ