ទីក្រុង Da Nang សន្យាជួយឧបត្ថម្ភអភិវឌ្ឍន៍សហគមន៍ចាប់ផ្តើមអាជីព
(VOVWORLD) -សន្និសីទនិងការតាំងពិព័រណ៍ចាប់ផ្តើមអាជីព Da Nang SURF 2017 ក្រោមប្រ ធានបទ “បច្ចេក វិទ្យានិងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីព” បានរៀបចំឡើងនាថ្ងៃទី ២១កក្កដានៅទីក្រុង Da Nang។
លោក Nguyen Xuan Anh លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានសន្យាថា ថ្នាក់ដឹកនាំទីក្រុងជានិច្ចកាល យកចិត្តទុកដាក់ទៅលើបុព្វហេតុអភិ វឌ្ឍន៍សហគមន៍ចាប់ផ្តើមអាជីព (រូបថតៈ danang.gov.vn) |
ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់តំណាង ជាង២ពាន់នាក់ ជាសហគ្រាស អាជីវករ អ្នកពិគ្រោះយោបល់ មូលនិធិវិនិយោគ ដៃគូ អន្តរជាតិនិងនិស្សិតមកពីមហាវិទ្យាល័យមួយចំនួន។ អញ្ជើញថ្លែងមតិនៅក្នុងសន្និ សីទនេះ លោក Nguyen Xuan Anh លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានសន្យាថា ថ្នាក់ដឹកនាំទីក្រុងជានិច្ចកាល យកចិត្តទុកដាក់ទៅលើបុព្វហេតុអភិ វឌ្ឍន៍សហគមន៍ចាប់ផ្តើមអាជីព៖
“ព្រឹត្តិការណ៍ឆ្នាំនេះមានឈ្មោះថ្មីថា “ការជិះស្គីលើទឹកដើម្បីចាប់ផ្តើមអាជីព” ជាមួយ នឹងប្រធានបទ “មជ្ឈមណ្ឌលចាប់ផ្តើមអាជីពផ្លាស់ប្តូរថ្មីមានការច្នៃប្រឌិតតាមឆ្នេរសមុទ្រ” បានស្តែងចេញនូវសុឆន្ទៈ របស់រដ្ឋអំណាចទីក្រុងរួមទាំងប្រទេសជាតិទាំង មូល ជំនះរាល់ការលំបាក ក្តាប់ជាប់ឱកាស ចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ដោយសក្កានុភាពនិងប្រៀបខ្លាំងដែលធម្មជាតិអំណោយផលនោះ ទីក្រុង Da Nang កំពុងកសាងពាណិជ្ជសញ្ញាដោយឡែក និងប្តេជ្ញាក្លាយទៅជាទីមកដល់ចាប់ផ្តើម អាជីពមានការច្នៃប្រឌិតថ្មីដោយផ្អែកលើឧត្តមភាពរបស់ទីក្រុងសមុទ្រស្រស់ស្អាត និងពោរពេញទៅដោយសក្កានុពល”៕