ទីក្រុងហាណូយរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវារំដោះរដ្ឋធានីដ៏អធឹកអធមសប្បាយរីករាយ


ទីក្រុងហាណូយរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវារំដោះរដ្ឋធានីដ៏អធឹកអធមសប្បាយរីករាយ - ảnh 1
ទីក្រុងហាណូយរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវារំដោះរដ្ឋធានីដ៏អធឹកអធមសប្បាយរីករាយ​ (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ តុលា វិទ្យុសម្លេងវៀតណាមអនុវត្តកម្មវិធីផ្សាយសម្លេង ពិសេសដោយប្រធានបទ “ដើម្បីហាណូយសមស្របជារដ្ឋធានីរបស់យើង” ដែល ត្រូវបានផ្សាយផ្ទាល់ចាប់ពីម៉ោងទី ៨ និង ៣០ នាទី ដល់ម៉ោងទី ១១ លើកាណាល់ ផ្សាយព្រឹត្តិការណ៍-នយោបាយ VOV1។ ក្នុងកម្មវិធីលើកនេះ បណ្ដាអ្នកធ្វើជាកស្សិន សក្សីប្រវត្តិសាស្ត្រ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្របានចែករំលែកអនុស្សារវរីយ៍ ការចាប់ អារម្មណ៍ក្នុងទិវារំដោះរដ្ឋធានីហាណូយ ៦០ ឆ្នាំមុននេះ។ នាយប់ថ្ងៃទី ៨ តុលា  កម្មវិធី ជួបប្រាស្រ័យសិល្បៈ “អាជីវករទីក្រុងហាណូយជាមួយរដ្ឋធានី - ៦០​ ឆ្នាំកសាងនិង
អភិវឌ្ឍន៍” ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ នេះគឺជាឱកាសដើម្បីបណ្ដា កម្មាភិបាលបុគ្គលិកនិងកម្មករទីក្រុងហាណូយជួបប្រាស្រ័យនិងរំលឹកឡើងវិញពេលវា លាប្រវត្តិសាស្ត្រឆ្នាំ ១៩៥៤។ផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លេខាគណៈកម្មាធិការបក្ស ទីក្រុងហាណូយ លោក Pham Quang Nghi បានចាត់ទុកថា៖

“ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ រដ្ឋធានីហាណូយនឹងមានការផ្លាស់ប្តូរថ្មីដ៏សែនសំខាន់ ដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនាបច្ចុប្បន្ន។ ក្រៅពីនេះ គុណភាពនៃសេវ៉ា កម្មរបស់ទីក្រុងហាណូយនឹងក្លាយទៅជាសម្បូរបែបនិងគួរឲ្យទាក់ទាញថែមទៀត។ រដ្ឋធានីហាណូយនឹងពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលធំរបស់ប្រទេសវៀតណាម។
ខ្ញុំ ជឿជាក់ថា៖ ប្រសិនបើ យើងធ្វើដ៏ល្អ នោះគឺរដ្ឋធានីហាណូយនឹងក្លាយទៅជាមជ្ឈ មណ្ឌលគួរឲ្យទាក់ទាញក្នុងតំបន់៕”

ថ្លែងមតិក្នុងពិធីបើកកម្មវិធីនេះ ប្រធានសហភាព ពលករទីក្រុងហាណូយ លោក
 Tran Van Thuc បានលើកច្បាស់ថា៖

“៦០ ឆ្នាំក្រោយទិវារំដោះ រដ្ឋធានីហាណូយរាប់ពាន់ឆ្នាំវប្បធម៌-រដ្ឋធានីវីរជន-ទីក្រុង ដើម្បីសន្តិភាពបានផ្លាស់ប្តូរជាច្រើន ធ្វើសមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍ដោយ ឥតឈប់ឈរ។ ដំណើរការនេះមានការរួមវិភាគទានដ៏ធំធេងរបស់អង្គភាពអាជីវកម្ម អាជីវករគ្រប់រូប។ ការជួបប្រាស្រ័យសិល្បៈអាជីវករទីក្រុងហាណូយជាមួយរដ្ឋធានី -
៦០ ឆ្នាំ កសាងនិងអភិវឌ្ឍន៍ត្រូវបានរៀបចំឡើងសំដៅបង្ហាញឡើងវិញអានុស្សារវរីយ៍ ដ៏មហិមាររបស់កងទ័ពនិងប្រជាជនវៀតណាម។ ជាពិសេសគឺការរួមចំណែករបស់ កំលាំងកម្មករពលករទីក្រុងក្នុងសម័យកាលតស៊ូ ព្រមទាំង ទទួលស្គាល់និងលើក ដំកើងការខំប្រឹងប្រែងរបស់អង្គភាពអាជីវកម្មក្នុងការកសាងនិងអភិវឌ្ឍន៍រដ្ឋធានី
ហាណូយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ