ទទួលបុណ្យតេតលើក្រុមម៉ាស៊ីនប្រេងឧស្ម័ន

ទទួលបុណ្យតេតលើក្រុមម៉ាស៊ីនប្រេងឧស្ម័ន - ảnh 1
ទទួលបុណ្យតេតលើក្រុមម៉ាស៊ីនប្រេងឧស្ម័ន



        VOV-ក្នុងប៉ុន្មានថ្ងៃនិទាឃៈរដូវនេះ ជនវៀតណាមគ្រប់រូបទោះបីធ្វើការ
នៅកន្លែង​ណាក៏ដោយសុទ្ធតែខំប្រឹងប្រែងត្រឡប់មកដើម្បីទទួលបុណ្យតេត ប្រពៃណីជាមួយសាច់ញាត្តិក្នុងគ្រួសារដែរ។ ប៉ុន្តែនៅបណ្ដាសំណង់ប្រេងឧស្ម័ន
នៅសមុទ្រ បណ្ដា​វិស្វករកម្មាករនៅខ្នះខ្នែងធ្វើការ រួមចំណែកធ្វើមានសំរាប់ស្រុក
កំណើតប្រទេស​ជាតិ។ លោក Vu Van Cuong អាយុ២៥ឆ្នាំ វិស្វករអណ្ដួងរ៉ែ-
ភូគុម្ភសាស្ត្រ​បាន​ឲ្យ​ដឹងថា ទោះបីទទួលបុណ្យតេតឆ្ងាយពីគ្រួសារក្តី។ ប៉ុន្តែក្នុង ប៉ុន្មានថ្ងៃជិតដល់បុណ្យតេត​ទទួល​បានកាដូផ្ញើពីដីគោករួមជាមួយមនោសញ្ចេតនា
របស់ជនគ្រប់រូបការ​នឹករលឹកគ្រួសាររបស់បងប្អូនបានធូស្រាល។

        “ឆ្នាំនេះជាលើកដំបូងទទួលបុណ្យតេតនៅលើក្រុមម៉ាស៊ីន។ ​ខ្ញុំក៏ព្រួយដែរ។ ប៉ុន្តែត្រូវបានបងប្អូននៅទីនេះយកចិត្ត​ទុកដាក់ខ្ញុំក៏សប្បាយមិនចាញ់ពីនៅផ្ទះ
ឡើយ។ រួមជាមួយការយក​ចិត្ត​ទុកដាក់ពីថ្នាក់ដឹកនាំក្រុមហ៊ុននិងរដ្ឋអំណាច
ដំបន់បានជាបងប្អូនក៏សប្បាយរីករាយទទួល​និទាឃៈរដូវនៅទីនេះនិងខំប្រឹង ប្រែងបំពេញភារកិច្ចឲ្យបានល្អ។”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ