ទៅបុណ្យដើមឆ្នាំថ្មី ជាភាពស្រស់ស្អាតក្នុងជីវភាពជំនឿសាសនារបស់ជនវៀតណាម

(VOVWORLD) -ពីយូរយារណាស់មកហើយចំពោះជនវៀតណាម ទៅបុណ្យដើមឆ្នាំថ្មី បានដិតជាប់ក្នុងដួងព្រលឹងដ៍ជ្រាលជ្រៅ ហើយក៍ជាប្រពៃណីដ៍ល្អប្រសើរដែលបង្កើតឡើងផ្ទាំងគំនូរចម្រុះព៌ណក្នុងខឿនវប្បធ៌មរបស់ប្រជាជាតិវៀត ណាម។ក្រោយពេលឆ្លងឆ្នាំចាស់ចូលដល់ឆ្នាំថ្មី  
ទៅបុណ្យដើមឆ្នាំថ្មី ជាភាពស្រស់ស្អាតក្នុងជីវភាពជំនឿសាសនារបស់ជនវៀតណាម - ảnh 1

ទៅបុណ្យដើមឆ្នាំថ្មី ជាភាពស្រស់ស្អាតក្នុងជីវភាពជំនឿសាសនារបស់ជនវៀតណាម

ពីយូរយារណាស់មកហើយចំពោះជនវៀតណាម ទៅបុណ្យដើមឆ្នាំថ្មី បានដិតជាប់ក្នុងដួងព្រលឹងដ៍ជ្រាលជ្រៅ ហើយក៍ជាប្រពៃណីដ៍ល្អប្រសើរដែលបង្កើតឡើងផ្ទាំងគំនូរចម្រុះព៌ណក្នុងខឿនវប្បធ៌មរបស់ប្រជាជាតិវៀត ណាម។ក្រោយពេលឆ្លងឆ្នាំចាស់ចូលដល់ឆ្នាំថ្មី គ្រួសារនិមួយៗបាននាំគ្នាទៅវត្តដើម្បីសូមបួងសួងដល់ក្រុមគ្រួសារមានសំណាងល្អសប្បូរសប្បាយចំរុងចម្រើន នឹងប្រកបដោយសុភមង្គល។ លោកស្រីធូហាជាជនហាណូយមួយរូបបានអោយដឹងថា៖

«ជារៀងរាល់ឆ្នាំគឺមុនដំបូងនាងខ្ញុំទៅវត្តនៅក្បែរផ្ទះសិន ក្រោយមកទើបទៅវត្ត Phuc khanh, Tran Quoc, PhuTayHo ទៅដល់វត្តនិមួយៗនាងខ្ញុំមានអារម្មណ៍ជ្រះថ្លាណាស់។នៅតាមវត្តមនុស្សទាំងអស់សុទ្ធតែបួងសួងសូមសេចក្តីសុខចម្រើនប្រកបដោយសុភមង្គលគ្រប់ប្រការ«

នៅតាមភូមិស្រុកវៀតណាមទាំងអស់សុទ្ធតែមានវត្ត វិហារ ទីសក្ការៈដែលសាងសង់ឡើងនៅក្បែរៗគ្នា ហេតុដូច្នេះហើយមិនត្រឹមតែមានការប្រារព្ធពិធីបុណ្យរបស់វត្តប៉ុណ្ណោះទេទើបមានមុស្សនោះ សូម្បីតែដើមឆ្នាំថ្មីនៅតាមវត្តអារ៉ាម វិហារ ទីសក្ការៈទាំងអស់នោះក៍មានមនុស្សមកធ្វើបុណ្យទានយ៉ាងច្រើនកុះករដើម្បីបួងសួងសូមសេចក្តីសុខចម្រើនជួបតែសំណាងល្អក្នុងឆ្នាំថ្មីដែរ។

ជារៀងរាល់ឆ្នាំ នៅពេលចូលឆ្នាំថ្មីម្តងៗក៍ដូចជាជនវៀតណាមនៅក្នុងប្រទេសដែរ អាណិកជនវៀតណាមនឹងជនវៀតណាមដែលរស់នៅធ្វើការសិក្សារៀនសូត្រនៅឯបរទេសក៍បានវិលត្រលប់មកប្រទេសវិញនាំគ្នាទៅវត្តដើម្បីបួងសួងសូមសេចក្តីសុខចម្រើនដល់ក្រុមគ្រួសារ។ លោកស្រីNguyen Thi Mang អាណិកជនវៀតណាមនៅឆែកបានចែករំលែកថា៖

«នាងខ្ញុំជាជនវៀតណាមដែលមករកស៊ីនៅទីនេះ ដើមឆ្នាំថ្មីខ្ញុំទៅតាមទីវត្តអារ៉ាមដើម្បីសូមបួងសួងអោយរដូវអំណោយផលក្រុមគ្រួសារជួបតែសំណាងល្អ មានសុភមង្គលរកស៊ីមានបានក្រោយមកនាងខ្ញុំទៅជាមួយមិត្តភក្តិទៅជូនពរចូលឆ្នាំដល់ក្រុមគ្រួសារផ្សេងៗទៀត។

ប្រតិកម្មទៅវិញ

ផ្សេងៗ