ទិវាទេសចរណ៍ហាណូយឆ្នាំ២០១២
ទិវាទេសចរណ៍ហាណូយបានបើកនាថ្ងៃទី១មករាឆ្នាំ២០១២នៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ ក្នុងឪកាសពិធីបុណ្យវិថីផ្កា
ហាណូយស្វាគមន៍ឆ្នាំថ្មី២០១២នៅរដ្ឋធានី។ ព្រឹត្តិការពិធីបុណ្យ “ហាណូយ៖វិថីនិងផ្កា” នាឆ្នាំនេះនៅមានអត្ថន័យ ពិសេសគឺផ្សព្វផ្សាយទេសចរបេតិកភ័ណ្ឌ ជាមួយការសហ
ការនិង ការចូលរួមរបស់តំបន់ជាច្រើនក្នុងទូទាំងប្រទេស។ បន្ទាប់ពិធីបើក ”ទិវាទេសចរ
ណ៍ហាណូយ” គឺកម្មវិធីចុះលត្ថលេខាលើកម្មេវិធីសហការ ទេសចរណ៍រវាងទីក្រុង
ហាណូយជាមួយខេត្តក្រុងចំនួន១០ ដូចជា៖ខេត្ត Hai Phong, ខេត្ត Quang Ninh, ខេត្ត
Lao Cai, ខេត្ត Lang Son, ខេត្ត Ninh Binh, ខេត្ត Thua Thien Hue, ខេត្ត Quang Nam, ខេត្ត
Da Nang, ខេត្ត Can Tho និងទីក្រុងហូជីមិញ ក្នុងការអភិវឌ្ឍន៍និងការផ្សព្វផ្សាយទេស
ចរណ៍នាឆ្នាំ២០១២។ នាយករងមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងហាណូយ
លោក Mai Tien Dung បានឲ្យដឹងថា៖" ចំណុចសំខាន់របស់ពិធីបុណ្យនេះ
គឺទេសចរណ៍។ ទេសចរណ៍ត្រូវបានលើកដំកើងផ្សព្វផ្សាយនិងឧទ្ទេសនាមរយៈតាម
រូបភាពរបស់ផ្ការនិងបណ្ដាខ្លឹមសារ មានលក្ខណៈឧទ្ទេសនាមបេតិកភ័ណ្ឌ រូបីនិងអរូបី។
យើងបានដឹងថា៖ហាណូយគឺជាតំបន់មូយក្នុងចំណោម តំបន់មោទនៈអំពីប្រភពធនធាន
ទេសចរណ៍មនុស្សសាស្ដ្រនិយាយរួម និងបេតិកភ័ណ្ឌនិយាយដោយឡែកដែលបាន
UNESCO ទទួលស្គាល់ ”៕