ទិវាបុណ្យ៖យុវជនជាមួយវិទ្យាសាស្ត្រ-បច្ចេកវិទ្យា

          (VOV)_ទិវាបុណ្យ៖យុវជនជាមួយវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ត្រូវបានប្រព្រឹត្ត​ទៅ
ក្នុងរយៈពេល២ថ្ងៃជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៦ មករា នៅទីក្រុងហូជីមិញ ​(ភាគខាង
ត្បូងវៀតណាម) ។ កម្មវិធីនេះបានទាក់ទាញសិស្សានុសិស្ស និង​និស្សិតចំនួន២ពាន់
នាក់ និងបណ្ដាក្លិបវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលរួម ដោយ​មាន​សកម្មភាពជាច្រើន 
ដូចជា៖​ការតាំងពិព័រណ៌ផលិតផលអនុវត្តបច្ចេ​ក​វិទ្យា​​ខ្ពស់ ​សិក្ខាសាលាជំនាញ 
ពិភាក្សាអំពីបណ្ដាបញ្ហាដែលទាក់ទិនដល់ប្រភពធនធាន​មនុស្ស វិទ្យាសាស្ត្រ បច្ចេក
វិទ្យា  ក្នុងសហគមន៍អាស៊ាន…លៗ។ និស្សិត Nguyen Le Duc Huy នៃសកលវិទ្យា
ល័យវិទ្យាសាស្ត្រពិត ទីក្រុងហូជីមិញ បាន​អោយដឹងថា៖

          “ ថ្ងៃនេះ ប្អូនៗ បាននាំមកនូវផលិតផលដែលបានកែច្នៃដោយខ្លួនឯង​ ហើយ
បានអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសៀគ្វី។ គោលដៅរបស់ប្អូនៗ គឺ​ឧទ្ទេសនាម
អោយមនុស្សគ្រប់រូបស្គាល់ដល់ក្លិបរបស់ខ្លួន និងអាចអភិវឌ្ឍន៍ខ្លាំង​ក្នុងអនាគត។ 
ទន្ទឹមនឹងនោះ ប្អូនៗក៏យល់ដឹងបន្ថែមអំពីមុខវិទ្យាផ្សេងៗទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ