ទិវាបុណ្យសៀវភៅនិងវប្បធម៍អានឆ្នាំ២០១២បានបើក។

ទិវាបុណ្យសៀវភៅនិងវប្បធម៍អានឆ្នាំ២០១២បានបើក។ - ảnh 1
ទិវាបុណ្យសៀវភៅនិងវប្បធម៍អានឆ្នាំ២០១២បានបើកនៅមជ្ឈមណ្ឌលសកម្មភាពវប្បធម៍-វិទ្យាសាស្ត្រ Van Mieu-Quoc Tu Giam ក្រុងហាណូយ។

VOV-សំដៅជួយជ្រោមជ្រែងទិវាសៀវភៅនិងកម្មសិទ្ធពិភពលោកទី
២៣មេសា នាព្រឹកថ្ងៃទី២១មេសានៅមជ្ឈមណ្ឌលសកម្មភាពវប្បធម៍-
វិទ្យាសាស្ត្រ Van Mieu-Quoc Tu Giam ក្រុងហាណូយវៀតណាមបាន
ប្រព្រឹត្តទៅពិធីបើកទិវាបុណ្យ​សៀវភៅនិង វប្បធម៍អានឆ្នាំ២០១២ដោយ ក្រសួងវប្បធម៍កីឡានិងទេសចរណ៍​រៀបចំ។ សារនៃទិវាបុណ្យឆ្នាំនេះគឺ “អានសៀវភៅសំរាប់អនាគត”។ ក៏នៅពិធីបើក​នេះ​ដែរ បណ្ដាគ្រឹះស្ថាន បោះពុម្ភបានប្រគល់សៀវភៅជូនកម្មវិធីរួមដៃកសាងជនបទថ្មី។ លោក
ស្រី Nguyen Thi Thanh Mai នាយិការនាយកដ្ឋានបណ្ណាល័យក្រសួងវប្បធម៍​កីឡានិងទេសចរណ៍បានឲ្យដឹងថា៖ “កម្មវិធីកសាងជនបទថ្មីកំពុងជាគោលការណ៍ដ៏ធំធេងរបស់បក្សរដ្ឋយើង។
ក្នុង​ចំណោមបទដ្ឋានកសាងជនបទថ្មីចំនួន១៩មានបទដ្ឋានចំនួន២ទាក់ទិន
ដល់វប្បធម៍។ ក្នុងវប្បធម៍យើងមិនអាចមិននិយាយដល់សៀវភៅកាសែត
ទេ។ នាបច្ចុប្បន្ន​នៅ​បណ្ដាដំបន់ ឃុំកសាងជនបទថ្មីនោះ ប្រជាជនខ្វះ សៀវភៅជាច្រើននិងចង់ឲ្យមាន​សកម្មភាពសៀវភៅកាសែតនិង
បណ្ណាល័យនៅដំបន់នេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ