ទិវាបុណ្សស្ម័គ្រចិត្តជាតិឆ្នាំ ២០១៦


ទិវាបុណ្សស្ម័គ្រចិត្តជាតិឆ្នាំ ២០១៦  - ảnh 1
ទិវាបុណ្សស្ម័គ្រចិត្តជាតិឆ្នាំ ២០១៦ (VNA)

(VOVworld) – នាថ្ងៃទី ៣ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅទិវាបុណ្យ
ស្ម័គ្រចិត្តជាតិដោយប្រធានបទ «ពិភពលោកស្ងើចសរសើរនិងរួមដំណើរ
ជាមួយ អ្នកស្ម័គ្រចិត្ត»។ នេះគឺជាសកម្មភាពជួយជ្រោមជ្រែងទិវាស្ម័គ្រចិត្ត
អន្តរជាតិ ថ្ងៃទី ៥ ធ្នូ ដែលវិទ្យាស្ថានឈាមវិទ្យានិងបញ្ចូនឈាមមជ្ឈឹមរៀបចំ
ឡើង។ ថ្លែងមតិ នៅទីនេះ ប្រធានដេប៉ាតឺម៉ង់បំផុសចលនាបរិច្ចាគឈាម
នៃវិទ្យាស្ថានឈាមវិទ្យានិងបញ្ចូនឈាមមជ្ឈឹមបណ្ឌិត Ngo Manh Quan
បានឲ្យដឹងថា៖

        «ក្នុងដំណើរអភិវឌ្ឍន៍នៃចលនាស្ម័គ្រចិត្តនៅវៀតណាម​ សកម្មភាព
បរិច្ចាគ ឈាមត្រូវបានបំផុសតាំងពី ២០ ឆ្នាំមុន។ រហូតមកដល់ពេលនេះ
 តាមទូរលេខស្ថិតិបានឲ្យដឹងថា៖ ៥០% បរិមាណឈាមដែលទទួលបានពី
អ្នកស្ម័គ្រចិត្តគឺយុវជននិងនិស្សិត។ ក្រៅពីការរួមវិភាគទានសំរាប់សកម្ម
ភាពថែទាំសុខភាពសង្គមចលនាបវិច្ចាគឈាមស្ម័គ្រចិត្តក៏នាំមកនូវផល
ប្រយោជន៍នៃការអភិវឌ្ឍន៍របស់យុវជននិងនិស្សិតម្នាក់ៗហើយនិងជា
ឱកាសដើម្បីមិត្តវ័យក្មេងស្វែងរកសក្តានុភាពរបស់ខ្លួនផងដែរ៕ »

ប្រតិកម្មទៅវិញ

ផ្សេងៗ