ទិវារំលឹកខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម

ថ្ងៃទី ៧ កញ្ញា ជាទិវារំលឹកខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម
(ថ្ងៃទី ៧ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០១២)។ នៅវេលាម៉ោង ១១ និង ៣០ នាទី
ថ្ងៃទី ៧ កញ្ញា ឆ្នាំ ២៩៤៥ វិទ្យុសម្លេងវៀតណាមបានផ្សាយកម្មវិធីជាដំបូងដោយមាន
ខ្លឹមសារសំខាន់គឺផ្សាយសេចក្តីប្រកាសឯករាជ្យរបស់លោកប្រធានហូជីមិញ។ ក្នុងរយៈ
ពេល ៦៧ ឆ្នាំកន្លងមក វិទ្យុសម្លេងវៀតណាមគឺជាមជ្យោបាយមហាជនជួរមុខរបស់បក្ស
រដ្ឋនិង ប្រជាជនវៀតណាម។ ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី វិទ្យុសម្លេងវៀតណាមបាន
ម្ចាស់ ការផ្លាស់ប្តូរថ្មី  ម្ចាស់ការផ្សាយព័ត៌មានទាន់ពេល ឆាប់រហ័ហ សំបូបែប ដើម្បី
បង្កើនលក្ខណៈប្រយុទ្ធ ស្វែងរកនិងទិសដៅដល់មិត្តកស្តាប់។ នាបេច្ចុប្បន្ន វិទ្យុសម្លេង
វៀតណាមគឺជាស្ថាប័នព័ត៍មានមហាជនដែលមានចំនួនម៉ោងផ្សាយតាមរលកជាច្រើន
បំផុត (១៩៣ ម៉ោង/ថ្ងៃ) ជាភាសារបរទេសចំនួន ១១ និង ភាសាររបស់ជនជាតិភាគតិច
ចំនួន ១២ ។ អស្រ័យដោយមានស្នាដៃនេះវិទ្យុសម្លេងវៀតណាមត្រូវបានបក្សនិងរដ្ឋ
ប្រគល់ជូនគ្រឿងឥស្សរិយយសតស៊ូប្រយុទ្ធប្រឆាំងអាណានិគមនិយមបារាំងថ្នាក់ទី ១ គ្រឿងឥស្សរិយយសតស៊ូប្រយុទ្ធ ប្រឆាំងនឹងចក្រពត្តិអាមេរិកថ្នាក់ទី ១ គ្រឿងឥស្សរិយ
យសពលកម្មថ្នាក់ទី ១ គ្រឿងឥស្សរិយយសលោកប្រធានហូជីមិញ គ្រឿងឥស្សរិយយស
ផ្កាយមាសនិង កិត្តិនាមវីរពលកម្មក្នុងដំណាក់កាលផ្សាល់ប្តូរថ្មី។

ទិវារំលឹកខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម - ảnh 1
ពិធីប្រគល់រង្វាន់ការប្រឡង ច្រៀងចម្រៀងដោយភាសារបារាំងលើរលកផ្សាយជាភាសារបរទេស VOV ៥ លើកទី ២ ឆ្នាំ ២០១២ (Image: VOV Online)


ក្នុងឱកាសនេះ វិទ្យុសម្លេងវៀតណាមបានរៀបចំសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ លើក
ទី ៦៧ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម។ ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ការប្រឡងច្រៀង
ចម្រៀងដោយ ភាសារបារាំងលើរលកផ្សាយជាភាសារបរទេស VOV ៥ លើកទី ២ ឆ្នាំ
២០១២ នាយិការនៃ VOV ៥ លោកស្រី Doan Thi Trung បានឲ្យដឹងថា៖
“នាឆ្នាំនេះ បរិមាណមិត្តអ្នកស្តាប់ចូលរួមការប្រឡងនេះគឺច្រើនកុះករ ដោយសារ យើង
ខ្ញុំបានចុះផ្សាយលើគេហទំព័រជាភាសារបរទេស។ ចំណុចថ្មីលើកនេះគឺបន្ទាប់ពី មិត្តអ្នក
ស្តាប់ផ្ញើបទប្រឡងមក យើងខ្ញុំសុទ្ធតែចុះផ្សាយលើគេហទំព័រ។ ដូច្នេះ បណ្ដាចម្រៀង
ទទួលបានការឆ្លើយតបមកវិញជាច្រើន។ តាមរយៈ គេហទំព័រជាភាសារ បរទេស មិត្ត
អ្នកស្តាប់នៅ ឯបរទេសស្តាប់និងកោត់សរសើរការប្រឡងរបស់យើងខ្ញុំ ណាស់។”

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung ទើបនឹង បានអនុម័ត្តលើផែនការអភិវឌ្ឍន៍កាណាល់ផ្សាយសម្លេងនិងទូរទស្សន៍ជាភាសារ
បរទេសដល់ឆ្នាំ ២០២០ ដោយមានគោលដៅបើកទូលាយតំបន់ផ្សាយរលកនៃសម្លេង និងទូរទស្សន៍។ តាមនោះ កាណាល់ផ្សារយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាម នឹងក្លាយទៅជាកាណាល់ជាតិផ្សាយជាភាសារបរទេស។


        ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៧ ទិវា បង្កើត (ថ្ងៃទី៧​កញ្ញាឆ្នាំ១៩៤៥ -ថ្ងៃទី ៧ កញ្ញា ឆ្នាំ២០១២ ) ​កម្មាភិបាល អ្នកយក​ព័ត៍មាន​អ្នកនិពន្ធ អ្នកបច្ចេកទេស​ និង​សិល្បករ សិល្បការនីទាំងឡាយ នៃវិទ្យុសម្លេងវៀតណាម សប្បាយរីករាយយ៉ាងក្រៃ
ឡែងដោយបានបណ្ដាថ្នាក់ដឹកនាំបក្ស ​រដ្ឋ តំណាងបណ្ដាក្រសួង ស្ថាប័នមជ្ឈឹម ​និងខេត្ត​ទីក្រុងមួយចំនួន បានមក​ជូនពរ ចែករំលែសេចក្ដីសប្បាយរីករាយ។ នេះគឺជាប្រភព​លើក
ទឹក​ចិត្ត​និងជាកម្លាំងចលករដ៏ធំធេញដើម្បីវិទ្យុសម្លេងវៀតណាមខំប្រឹងប្រែងអនុវត្តរាល់
ភារកិច្ច ដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនជឿជាក់ប្រគល់ជូន​ប្រកប​ដោយ​ជោគជ័យ។

គណះកម្មាធិការ ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម សូមថ្លែងមអំណរគុណយ៉ាងជ្រាល
ជ្រៅចំពោះបណ្ដាមនោសញ្ចេតនាដ៏ថ្លៃថ្នូររបស់គ្រប់សមមិត្ត និងមានគោលបំណងថា 
បន្តទទួលបានការយកចិត្តទុកដាក់ ជួយឧបត្ថម្ភ ការរួមសហការយ៉ាងជិតស្និទ្ធនិងមាន
ប្រសិទ្ធភាពជាងទៀត ពីសមមិត្តនានាចំពោះ​វិទ្យុសម្លេងវៀតណាម។

          សូមជូនពរសមមិត្តទាំងឡាយ រួមជាមួយគ្រួសារសុខភាពល្អ សុភមង្គល់ និងគ្រប់
ប្រការ។

          សួមអរគុណ!






ប្រតិកម្មទៅវិញ

ផ្សេងៗ