ទិវាលើកដម្កើងគ្រួសារវ័យក្មេងគំរូឆ្នាំ ២០១៣

(VOVworld) – នាព្រឹកថ្ងៃទី ៣០ មិថុនា សម្ព័ន្ធសមាគមយុវជនវៀតណាមនៃទីក្រុងហូជីមិញ
គួបផ្សំជាមួយមណ្ឌលជួយឧបត្ថម្ភយុវជនជាកម្មករបានរៀបចំទិវាលើកដម្កើងគ្រួសារវ័យ
ក្មេងគំរូឆ្នាំ ២០១៣។ អនុប្រធានសម្ព័ន្ធសមាគមយុវជន វៀតណាមនៃទីក្រុងហូជីមិញ
 លោក Duong Ngoc Tuan បានឲ្យដឹងថា៖

“ទីវានេះត្រូវបានរៀបចំឡើងសំរាប់បណ្ដាគ្រួសារវ័យក្មេងអាចជួបប្រាស្រ័យជាមួយគ្នា ជាពិសេសគឺគ្រួសារវ័យក្មេងកម្មករនៅមណ្ឌលឧស្សាហម្មនិងគ្រួសារគំរូរបស់កម្មាភិបាល
សម្ព័ន្ធយុវជន។ នេះគឺជាឱកាសសំរាប់បណ្ដាគ្រួសារចែករំលែកបទពិសោជចិញ្ចឹមកូននិង
ពូនជ្រុំសុភមង្គាល។”

គ្រួសារយុវជនគំរូចំនួន ៥៤ ត្រូវបានលើកដម្កើងក្នុងទិវានេះ៕

ទិវាលើកដម្កើងគ្រួសារវ័យក្មេងគំរូឆ្នាំ ២០១៣ - ảnh 1
ទិវាលើកដម្កើងគ្រួសារវ័យក្មេងគំរូឆ្នាំ ២០១៣។ (Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ