ទិវាសៀវភៅវៀតណាម-លើកទឹកចិត្តប្រជាជនអានសៀវភៅ

ទិវាសៀវភៅវៀតណាម-លើកទឹកចិត្តប្រជាជនអានសៀវភៅ - ảnh 1
ទិវាសៀវភៅវៀតណាម-លើកទឹកចិត្តប្រជាជនអានសៀវភៅ(baodientu.chinhphu.vn)

(VOV)_នាថ្ងៃទី ១៩ មេសា ពិធីប្រកាសសេចក្ដីសម្រេចចិត្តរបស់​នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមស្ដីពីទិវា​សៀវភៅ ត្រូវបានប្រារព្វឡើងនៅ​រដ្ឋធានី​ហា​ណូយ​។

          នាព្រឹកថ្ងៃនេះដែរ ​វិថីសៀវភៅត្រូវបានបើកនៅវិថី Ngo Quyen – Dinh Le ( រដ្ឋ
ធានីហាណូយ)។ សៀវភៅបានតាំងបង្ហាញទៅតាមប្រធានបទ​ ដូចជា៖​ជ័យជំនះ 
Dien Bien Phu សមុទ្រកោះ ស្រុកកំណើត …។ល។

          នាព្រឹកថ្ងៃទី១៩ មេសា នៅទីក្រុងហូជីមិញ បណ្ដាសកម្មភាពជួយ​ជ្រោមជ្រែង
ទិវា សៀវភៅវៀតណាម លើកទី១ ក៏បានប្រព្រឹត្តទៅផងដែរ។ ​លោក Hua Ngoc
Thuan អនុប្រធានគណៈកម្មាធិការប្រជាជន​ទីក្រុងហូជីមិញ បានអោយដឹងថា៖

          “ ទីក្រុងហូជីមិញបានជួយជ្រោមជ្រែងទិវា សៀវភៅវៀតណាមឆ្នាំនេះ ​ដោយ បណ្ដាសកម្មភាពស្នូល គឺ៖ ជំនួបប្រាស្រ័យតាមប្រធានបទ ការផ្លាស់ប្តូរ ។ តាមនោះ ឧទ្ទេសនាមអំពីបណ្ដាសៀវភៅល្អ បង្កើតឡើងវប្បធម៌អាន។”

          បណ្ដាសកម្មភាពអបអរសាទរទិវា សៀវភៅវៀតណាម លើកទី១​ ត្រូវបាន​អូសបន្លាយដល់ថ្ងៃទី ២៣ មេសាដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ