នគរបាលវៀតណាមតែងតែបំភ្លឺជានិច្ចនូវស្មារតី “ដើម្បីប្រទេសភ្លេចខ្លួន ដើម្បីប្រជាជនបម្រើជានិច្ច”

(VOVWORLD) -  កាលពី ៧៧ ឆ្នាំមុន គឺនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ ជាមួយនឹងការបង្កើតរបស់អាជ្ញាធរបដិវត្តន៍ កម្លាំងនគរបាលប្រជាជនត្រូវបានបង្កើតឡើង។
នគរបាលវៀតណាមតែងតែបំភ្លឺជានិច្ចនូវស្មារតី “ដើម្បីប្រទេសភ្លេចខ្លួន ដើម្បីប្រជាជនបម្រើជានិច្ច” - ảnh 1នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងនគរបាល លោក  To Lam (រូបថត៖ TTXVN)

ក្នុងអំឡុងពេល ៧៧ ឆ្នាំនៃការកសាង ការប្រយុទ្ធ និងរីកធំធាត់ (១៩ សីហា ១៩៤៥-១៩សីហា ២០២២) ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងដំណើរការអភិវឌ្ឍន៍ កងកម្លាំងនគរបាលប្រជាជនបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាស្ថិរភាពនយោបាយសង្គម កសាងសង្គមប្រកបដោយវិន័យ និងបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព តម្លាភាព បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោកសាស្ត្រាចារ្យបណ្ឌិត Nguyen Minh Tuan អតីតនាយកវិទ្យាស្ថានកសាងបក្ស បណ្ឌិត្យសភានយោបាយជាតិហូជីមិញបានឲ្យដឹងថា៖ “អាចនិយាយបានថា ក្នុងពិភពលោកបច្ចុប្បន្នមានទីតាំងមិនស្ថិតស្ថេរច្រើន ប៉ុន្តែនៅវៀតណាមការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទំនុកចិត្តរបស់ប្រជាជនកើនឡើងយ៉ាងលឿន ហើយក្នុងជ័យជម្នះទាំងនេះគឺមិននិយាយដល់កងកម្លាំងយោធា និងនគរបាលបានឡើយ។ ដោយសារការការពារសន្តិភាពសម្រាប់អាយុជីវិត ការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបានកសាងនូវគោលជំហរ និងរូបភាពរបស់វៀតណាមក្នុងពិភពលោក”។

នាពេលខាងមុខ ភារកិច្ចដែលបក្ស និងប្រជាជនប្រគល់ជូនគឺច្រើនហើយពោរពពេញដោយការលំបាក ទាមទារឲ្យកងកម្លាំងនគរបាលរបស់ប្រជាជន បន្តលើកកម្ពស់ប្រពៃណីដ៏រុងរឿង; បន្តការច្នៃប្រឌិតយ៉ាងទូលំទូលាយ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃគ្រប់ទិដ្ឋភាពនៃការងារ។ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានសង្កត់ធ្ងន់ថា៖ “ដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូននោះ កម្លាំងនគរបាលប្រជាជនទាំងមូលត្រូវខិតខំឥតឈប់ឈរ ប្រកបដោយភាពច្នៃប្រឌិត ជំរុញការកសាងកម្លាំងនគរបាលប្រជាជនពិតប្រាកដ ស្អាតស្អំ រឹងមាំ ដែលអាចឆ្លើយតបតាមតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។ ម្យ៉ាងវិញទៀត គួរតែផ្តោតលើការអប់រំនយោបាយ មនោគមវិជ្ជាប្រពៃណី ហើយការអប់រំនយោបាយជាកត្តាសំខាន់ ដើម្បីឲ្យកម្មាភិបាល និងយុទ្ធជនម្នាក់ៗមានមោទនភាពចំពោះប្រពៃណីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់នគរបាល ដើម្បីពង្រឹងឆន្ទៈ  និងភាពក្លាហានបន្ថែមទៀតក្នុងការតស៊ូការពារសន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេសជាតិ ដើម្បីសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ”។

ក្រោមការដឹកនាំរបស់បក្ស ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ កម្មាភិបាល យុទ្ធជននគរបាលប្រជាជនម្នាក់ៗ តែងតែរក្សានូវភាពអង់អាចក្លាហាននយោបាយ អះអាងនូវភក្តីភាពចំពោះបក្ស និងប្រទេសជាតិ។ តាមនោះ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បន្តសរសេរឡើងទំព័រប្រវត្តិសាស្ត្រប្រពៃណីដ៏រុងរឿងរបស់កងកម្លាំងនគរបាលប្រជាជន វៀតណាម “ដើម្បីប្រទេសជាតិបំភ្លេចខ្លួនឯង ដើម្បីប្រជាជនបម្រើជានិច្ច” ដែលសក្តិសមជាទីទុកចិត្ត និងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ