នាំវៀតណាម​ក្លាយទៅជាមជ្ឈមណ្ឌលក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងនៅលើ​ពិភពលោក​ឲ្យបានឆាប់ៗ

(VOVWORLD) - សន្និសីទនេះត្រូវបានធ្វើឡើងក្នុងទម្រង់ផ្ទាល់ និងអនឡាញពីទីស្នាក់ការរដ្ឋាភិបាល និងខេត្ត-ក្រុងចំណុះមជ្ឈឹមជាមួយសហគ្រាស សម្ព័ន្ធសមាគមធុរកិច្ចបរទេសនៅវៀតណាម និងនៅលើពិភពលោកចំនួន ៨០ ទីតាំង។
នាំវៀតណាម​ក្លាយទៅជាមជ្ឈមណ្ឌលក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងនៅលើ​ពិភពលោក​ឲ្យបានឆាប់ៗ - ảnh 1សន្និសីទរបស់លោកនាយករដ្ឋមន្ត្រីជាមួយសហគ្រាស សម្ព័ន្ធសមាគមធុរជនវិនិយោគបរទេស

នាព្រឹកថ្ងៃទី ១៧ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទរបស់លោកនាយករដ្ឋមន្ត្រីជាមួយសហគ្រាស សម្ព័ន្ធសមាគមធុរជនវិនិយោគបរទេស ដោយប្រធានបទ “ជំនះពុះពារលើបញ្ហាប្រឈម ទាញយកឱកាស  សហប្រតិបត្តិការអភិវឌ្ឍន៍”។ សន្និសីទនេះត្រូវបានធ្វើឡើងក្នុងទម្រង់ផ្ទាល់ និងអនឡាញពីទីស្នាក់ការរដ្ឋាភិបាល និងខេត្ត-ក្រុងចំណុះមជ្ឈឹមជាមួយសហគ្រាស សម្ព័ន្ធសមាគមធុរកិច្ចបរទេសនៅវៀតណាម និងនៅលើពិភពលោកចំនួន ៨០ ទីតាំង។

នៅក្នុងសន្និសីទនេះ ប្រតិភូបានផ្ដល់មតិ ពិភាក្សា វិភាគ និងលើកសំណើរបស់តំណាងសម្ព័ន្ធសមាគម និងសហគ្រាសវិនិយោគបរទេស។ តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់ភាគីវៀតណាមក៏បានផ្តល់មតិយោបល់ និងពិភាក្សាយ៉ាងជាក់ស្ដែង លម្អិត ដើម្បីបំភ្លឺរាល់ខ្លឹមសារ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

អញ្ជើញថ្លែងក្នុងសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh មានគោលបំណងថា បណ្ដាសហគ្រាសវិនិយោគបរទេសបន្តពង្រឹងការតភ្ជាប់ ជួយសម្រួលដល់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម រួមចំណែកនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោកឲ្យបានឆាប់ៗ

នាំវៀតណាម​ក្លាយទៅជាមជ្ឈមណ្ឌលក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងនៅលើ​ពិភពលោក​ឲ្យបានឆាប់ៗ - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

“ទស្សនៈរបស់វៀតណាមគឺសមាសភាគសេដ្ឋកិច្ចវិនិយោគបរទេសគឺជាផ្នែកដ៏សំខាន់នៃខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ យើងខ្ញុំជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតដល់លោកអ្នកធ្វើអាជីវកម្មស្ថិរភាព មានប្រាក់ចំណេញ ហើយមានជីវភាពរស់នៅសុខសាន្ត នៅពេលមកវិនិយោគនៅវៀតណាម។ លោកអ្នកក៏បានចែករំលេកជាមួយយើងខ្ញុំថា វៀតណាមជាប្រទេសកំពុងផ្លាស់ប្ដូរ ហើយជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះហើយ នៅតែមានការលំបាកនានា យើងខ្ញុំត្រូវធ្វើការផង និងសុក្រិតផង ជាពិសេសគឺរបៀបរបប។ យើងខ្ញុំជានិច្ចកាលរួមដំណើរជាមួយវិនិយោគិនបរទេស ជោគជ័យរបស់លោកអ្នកគឺជាជោគជ័យរបស់ប្រទេសយើងខ្ញុំ ហើយជោគជ័យរបស់លោកអ្នកបានរួមចំណែកក្នុងការលើកកម្ពស់ពហុភាគីនិយម រួមចំណែកដល់សាមគ្គីភាពអន្តរជាតិ ហើយយើងបានរួមកម្លាំងកាយចិត្តដើម្បីជំនះពុះពារលើការលំបាក ដើម្បីភពផែនដីសន្តិភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ និងមិនបំភ្លេច ចោលនរណាម្នាក់នៅពីក្រោយឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ