បើកការតាំងពិព័រណ៌រូបថត៖សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ មោទនភាព ប្រពៃណី-បោះជំហានរឹងមាំឈានទៅមុខ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត សម្ព័ន្ធសមាគមយុវជនកុម្មុយ នីស្ត ហូជីមិញ ទូទាំងប្រទេស លើកទី១២ នាព្រឹកថ្ងៃទី១០ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅការតាំងពិព័រណ៌ រូបថត
បើកការតាំងពិព័រណ៌រូបថត៖សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ មោទនភាព ប្រពៃណី-បោះជំហានរឹងមាំឈានទៅមុខ |
ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ ទូទាំងប្រទេស លើកទី១២ នាព្រឹកថ្ងៃទី១០ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅការតាំងពិព័រណ៌ រូបថត ដោយមានរូបភាពចំនួន៥០០ផ្ទាំងនិងវត្ថុតាងនានាក្នុងដំណាក់កាលប្រវត្តិសាស្ត្រនានានៃសម្ព័ន្ធសមាគមយុវជន។ ខ្លឹមសារ នៃការតាំងពិព័រណ៌នេះ រួមមាន៖ ផ្នែកទីមួយដោយប្រធានបទ៖ ជំនាន់វីរជន យុទ្ធជ័យដ៏ភ្លឺស្វាង និងផ្នែកទីពីរ៖ សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ ក្នុងអាណត្តិនានា។ ថ្លែងមតិនៅទីនេះ លោក Nguyen Viet Hung នាយកសារមន្ទីរ យុវវ័យវៀតណាម និងជាប្រធានគណៈចាត់តាំងការតាំងពិព័រណ៌លើកនេះ បានអោយដឹងថា៖
“ ក្នុងបរិយាកាសនេះ ការតាំងពិព័រណ៌បានផ្សព្វផ្សាយអំពីសកម្មភាពទាំងឡាយនៃសម្ព័ន្ធសមាគមយុវជន ។ សមាជិកចូលរួមមហាសន្និបាត និងយុវជន កុមារជំទង់ ក្នុងទូទាំងប្រទេស ក្រឡែកមើលឡើងវិញនូវប្រពៃណីដ៏ភ្លឺស្វាងរបស់សម្ព័ន្ធសមាគមយុវជន។ បណ្ដាឯកសារ រូបភាព និងសកម្មភាពរបស់ជំនាន់វ័យក្មេងនៅការតាំងពិព័រណ៌លើកនេះបានរួមចំណែកលើកទឹកចិត្តជំនាន់វ័យក្មេងបន្តឈានទៅមុខ ស្ម័គចិត្ត កសាងនិងការពារមាតុប្រទេស។”
ការតាំងពិព័រណ៌នេះនឹងអូសបន្លាយដល់ថ្ងៃទី១៣ធ្នូឆ្នាំ២០១៧៕