បើកពិព័ណ៌ផ្សារណាត់សៀវភៅអន្តរជាតិលើកទី៥


បើកពិព័ណ៌ផ្សារណាត់សៀវភៅអន្តរជាតិលើកទី៥ - ảnh 1
បើកពិព័ណ៌ផ្សារណាត់សៀវភៅអន្តរជាតិលើកទី៥ (VNP)

        Vovworld-នាព្រឹកថ្ងៃទី១០កញ្ញានៅក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វ​ផ្សាយ
​បានបើកពិព័ណ៌ផ្សារណាត់សៀវភៅអន្តរជាតិលើកទី៥ដោយប្រធានបទ វៀតណាម
​ក្នុង​ដំណើរការសមាហរណកម្មនិងអភិវឌ្ឍន៍។ ចូលរួមពិព័ណ៌​ផ្សារណាត់​សៀវភៅឆ្នាំ
​នេះ​មានគ្រឹះស្ថានបោះពុម្ភផ្សាយធំៗចំនួន២០មាន​ឥទ្ធិពល​នៅឯបរទេសនិង​អង្គភាព
​បោះពុម្ភផ្សាយក្នុងប្រទេសចំនួន១០០។ ថ្លែង​មតិ​នៅពិធីបើកនេះ លោក Truong Minh
Tuan អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន​និង​ផ្សព្វផ្សាយបានលើកច្បាស់ថា៖

        “ក្នុងដំណើរការសមាហរណកម្មជាមួយពិភពលោកនាបច្ចុប្បន្ន ផ្នែកបោះពុម្ភ​ផ្សាយ
​វៀតណាមមិនត្រឹមតែអភិវឌ្ឍន៍បោះពុម្ភផ្សាយប្រពៃណីប៉ុណ្ណោះទេ​ថែម​ទាំង​ផ្សព្វផ្សាយ
អេលិចត្រូនិកទៀតផង។ ទន្ទឹមនឹងនោះ ត្រូវជំរុញថែមទៀត​សកម្មភាពឧទ្ទេសនាមផ្សព្វ
ផ្សាយផលិតផលបោះពុម្ភផ្សាយវៀតណាមទៅ​ឯបរទេស ដើម្បីសកម្មភាពបោះពុម្ភផ្សាយ
ក្លាយទៅជាស្ពានតភ្ជាប់រវាង​សហគមន៍​ជាវៀតណាមនៅឯបរទេសជាមួយស្រុកកំណើត។​
ទន្ទឹមនឹងនោះសកម្មអាជីវកម្ម​និង​នាំផលិតផលបោះពុម្ភផ្សាយបរទេសមានតំលៃចូលមក
វៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ