បើកសម្ពោធស្ថានីយ៍ទូរស័ព្ទជួយឧបត្ថម្ភការងារគាំពារពលរដ្ឋនិងនីតិបុគ្គលវៀតណាមនៅឯបរទេស

បើកសម្ពោធស្ថានីយ៍ទូរស័ព្ទជួយឧបត្ថម្ភការងារគាំពារពលរដ្ឋនិងនីតិបុគ្គលវៀតណាមនៅឯបរទេស - ảnh 1
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅពិធីបើកសម្ពោធនេះ

(VOVworld) - នារសៀលថ្ងៃទី២ កុម្ភៈ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងថ្នាក់ដឹកនាំ សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព Viettel បានសីកសម្ពោធស្ថានីយ៍ទូរស័ព្ទជួយ ឧបត្ថម្ភការងារគាំពារពលរដ្ឋនិងនីតិបុគ្គលវៀតណាមនៅឯបរទេស។លេខទូរស័ព្ទ របស់ស្ថានីយ៍នេះដើម្បីពលរដ្ឋវៀតណាមនៅក្នុងនិងក្រៅប្រទេសទាក់ទងគឺ:
+៨៤៤ ៦២ ៨៤៤ ៨៤៤។ការបង្កើតនិងដាក់ឲ្យដំណើរការស្ថានីយ៍ទូរស័ព្ទនេះ បង្ហាញពីភាពប្ដេជ្ញាចិត្តនិងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមនិយាយរួម
និង ក្រសួងការបរទេសនិយាយដោយឡែក ក្នុងការលើកកំពស់ប្រសិទ្ធភាពនៃ
ការងារ គាំពារពលរដ្ឋនិងនីតិបុគ្គលវៀតណាមនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ