បូកសរុបការងារក្រៅរដ្ឋាភិបាលឆ្នាំ២០១៤
|
បណ្ដាអង្គការក្រៅរដ្ឋាភិបាលសុទ្ធតែវាយតំលៃខ្ពស់ចំពោះបណ្ដាគោលនយោបាយ ក៏ដូចជាសមិទ្ធិផលរបស់វៀតណាម ក្នុងការងារកាត់បន្ថយភាពក្រីក្រ |
(VOV)_នាឆ្នាំ២០១៤ វៀតណាមបានទទួលភ្ញៀវចំនួនជិតពីរពាន់នាក់ នៃ
បណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសចូលមកអនុវត្តកម្មវិធី/គំរោងការណ៍នៅវៀត
ណាម។ តំលៃប្រាក់ជំនួយពីបណ្ដាអង្គការក្រៅរដ្ឋាភិបាលសំរាប់វៀតណាមបន្តកើន
ឡើង ដោយមានចំនួន៣០០លានដុល្លារអាមេរិក។ បរិមាណអង្គការក្រៅរដ្ឋាភិបាល
មកធ្វើសកម្មភាពនៅវៀតណាមក៏បន្តកើនឡើងផងដែរ។ នេះគឺជាព័ត៍មានដែលបាន
នាំចេញនៅក្នុងសន្និសីទបូកសរុបការងារក្រៅរដ្ឋាភិបាល ឆ្នាំ ២០១៤ នាថ្ងៃទី៣០ ធ្នូ
ឆ្នាំ២០១៤នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ អនុប្រធានគណកម្មាធិការសម្រប
សម្រួលជំនួយប្រជាជនចំណុះសម្ព័ន្ធភាពបណ្ដាអង្គការមិត្តភាពវៀតណាម លោក
Nguyen Ngoc Hung អោយដឹងថា៖
“ យើងសប្បាយរីករាយណាស់ដោយសារទទួលបានអង្គការក្រៅរដ្ឋាភិបាល
ចំនួន៤២ ចុះបញ្ជីធ្វើសកម្មភាពនៅវៀតណាម នាឆ្នាំ ២០១៤។ ជាច្បាស់លាស់ថា៖
បណ្ដាអង្គការនេះនៅតែមានការយកចិត្តទុកដាក់ជាច្រើន និងសុទ្ធតែវាយតំលៃខ្ពស់
ចំពោះបណ្ដាគោលនយោបាយ ក៏ដូចជាសមិទ្ធិផលរបស់វៀតណាម ក្នុងការងារកាត់
បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ចីរភាព។ ដូច្នេះ គេបានជ្រើសរើសវៀតណាមជាទីមកដល់៕ ”