បង្កើនសម័ត្ថភាពសកម្មភាពស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍន៍នៅវៀតណាម។

បង្កើនសម័ត្ថភាពសកម្មភាពស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍន៍នៅវៀតណាម។ - ảnh 1
បង្កើនសម័ត្ថភាពសកម្មភាពស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍន៍នៅវៀតណាម។


        VOV-នាព្រឹកថ្ងៃទី២៨ធ្នូនៅក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទបូក
សរុប​គំរោងការ “បង្កើនសម័ត្ថភាពសកម្មភាពស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍន៍នៅ
វៀត​ណាម”​​រវាងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញជាមួយកម្មវិធី
ស្ម័គ្រចិត្ត​អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ គោលដៅនៃគំរោងការ
គឺបង្កើន​សម័ត្ថភាពសកម្មភាពស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍន៍នៅវៀតណាមរួមមាន
ការជួយ​ឧបត្ថម្ភបង្កើតមជ្ឈមណ្ឌលព័ត៌មានប្រភពកំលាំងស្ម័គ្រចិត្តវៀតណាម
ដើម្បីក្លាយ​ទៅជាស្ថាប័នជាតិយូអង្វែងនិងចីរភាពធ្វើភារកិច្ចពន្លឿននិងជួយ
ឧបត្ថម្ភសកម្មភាពស្ម័គ្រ​ចិត្តដើម្បីអភិវឌ្ឍន៍សំដៅជួយឲ្យយុវជននិងមុខសញ្ញា
ងាយរងប៉ះពាល់​ផ្សេងៗ​នៅវៀតណាម។​ តាមរយៈការលាតត្រដាងអនុវត្តគំរោង
ការបានមានការជះ​ឥទ្ធពល​សកម្មដល់ការងារស្ម័គ្រចិត្តនៅវៀតណាមលើវិស័យ
នានាតាមរយៈការ​ចលនា​តភ្ជាប់ស្ម័គ្រចិត្តចូលរួមទៅក្នុងបណ្ដាវិស័យអភិវឌ្ឍន៍
សេដ្ឋកិច្ចនៃ​ប្រទេស​ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ