បោះឆ្នោតជ្រើសរើសទេសចរណ៍វៀតណាមសម្រាប់​ពានរង្វាន់​ទេសចរណ៍ពិ​ភពលោកឆ្នាំ ២០២៣

(VOVWORLD) - គេហទំព័របោះឆ្នោតពានរង្វាន់ទេសចរណ៍ពិភពលោក - World Travel Awards (WTA) លើកទី ៣០ តំបន់អាស៊ី និងអូសេអានី បានបើកកម្មវិធីបោះឆ្នោតតាមគេហទំព័រ www.worldtravelawards.com ។
បោះឆ្នោតជ្រើសរើសទេសចរណ៍វៀតណាមសម្រាប់​ពានរង្វាន់​ទេសចរណ៍ពិ​ភពលោកឆ្នាំ ២០២៣ - ảnh 1គេហទំព័របោះឆ្នោតជ្រើសរើសពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២៣៖ www.worldtravelawards.com ។ រូបថតអេក្រង់

នាថ្ងៃទី ២២ កុម្ភៈ អគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានឲ្យដឹងថា៖ ក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវាបង្កើត និងអភិវឌ្ឍន៍ ពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards (១៩៩៣-២០២៣)។ គេហទំព័របោះឆ្នោតពានរង្វាន់ទេសចរណ៍ពិភពលោក - World Travel Awards (WTA) លើកទី ៣០ តំបន់អាស៊ី និងអូសេអានី បានបើកកម្មវិធីបោះឆ្នោតតាមគេហទំព័រ www.worldtravelawards.com ។ ពេលវេលាបោះឆ្នោតនឹងមានរយៈពេលរហូតដល់ថ្ងៃទី ២៣ ខែកក្កដា។ ឆ្នាំនេះ ទេសចរណ៍វៀតណាមត្រូវបោះឆ្នោតជ្រើសរើសតាមប្រភេទចំនួន ១៣។ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានអះអាងថា៖នេះក៏ជាឱកាស ដើម្បីផ្សព្វផ្សាយរូបភាព ទឹកដី និងមនុស្សវៀតណាមដ៏រួសរាយរាក់ទាក់ ស្រឡាញ់ភ្ញៀវ ហើយជានិច្ចកាលស្វាគមន៍មិត្តភក្កិមកពីគ្រប់ទិសទី។ តាមនោះ ឧទ្ទេសនាមអំពីប្រទេសវៀតណាមពោរពេញទៅដោយអត្តសញ្ញាណជាតិ ប្រមូលព្រលឹងវប្បធម៌ ការអភិវឌ្ឍន៍ទំនើប សេវាកម្មប្រកបដោយគុណភាព និងបរិយាកាសសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរគ្រប់រូប។

ក្នុងរយៈ ៥ ឆ្នាំកន្លងទៅ វៀតណាមត្រូវបានលើកតម្កើងជាគោលដៅបេតិកភណ្ឌជួរមុខនៅលើពិភពលោកចំនួន ៣ ដង ហើយទទួលបានកិត្តិនាមគោលដៅមកដល់ជួរមុខនៅអាស៊ីចំនូន ៤ ដងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ