បណ្ដាប្រទេសអាស៊ានបង្កើនសមត្ថភាពសំរាប់អ្នកចរចារស្ដីពីបំរ៉ែបំរួលអាកាសធាតុ

បណ្ដាប្រទេសអាស៊ានបង្កើនសមត្ថភាពសំរាប់អ្នកចរចារស្ដីពីបំរ៉ែបំរួលអាកាសធាតុ - ảnh 1
សិក្ខាសាលាស្ដីពីការបង្កើនសមត្ថភាពចរចារបំរ៉ែបំរូលអាកាសធាតុអន្តរជាតិ (http://baodientu.bqp.vn/)

(VOV)_សិក្ខាសាលាស្ដីពីការបង្កើនសមត្ថភាពចរចារបំរ៉ែបំរូលអាកាស​ធាតុអន្តរ ជាតិ សំរាប់បណ្ដាអ្នកចរចារនៃប្រទេសអាស៊ាននានា ត្រូវបាន​បើកនាព្រឹកថ្ងៃទី១៩​សីហា នៅរដ្ឋធានីហាណូយប្រទេសវៀតណាម។ ​នៅទីនេះ បណ្ដា​ដំណាងនៃកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាម (​UNDP) បានចាត់ទុកថា៖  ប្រការសំខាន់បំផុតគឺបណ្ដាភាគី​ចូលរួម​សន្ធិសញ្ញាក្របខ័ណ្ឌគំរោងអនុសញ្ញា  អង្គការសហប្រជាជាតិ ស្ដីពីបំរ៉ែបំរួលអាកាសធាតុ ត្រូវគិតគូរអំពីបណ្ដាខ្លឹមសារចរ
ចារជាក់ស្ដែង។ ដើម្បីអនុវត្តបានប្រការ​ទាំងនេះ បណ្ដាអ្នកចរចារត្រូវមានចំណេះ ដឹងដ៏ជ្រាលជ្រៅចំពោះបញ្ហាស្មុគ្រស្មាញនានា។ លោឝ Koos Neeffies ទីប្រឹក្សារ អំពីបំរ៉ែបំរួលអាកាសធាតុ​នៃ​កម្ម​វិធី​អភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំ នៅវៀត ណាម បានអោយដឹងថា៖

          “សមត្ថភាពរបស់បណ្ដាអ្នកចរចាររបស់វៀតណាម បានកើនឡើង​ជា​ច្រើន​​នា
ពេលកន្លងទៅ។ គេយល់អំពី​បញ្ហាបំរ៉ែបំរួល​អាកាសធាតុ ​និង​មាន​សមត្ថភាពចរចារល្អ។ ប៉ុន្តែបណ្ដាប្រទេសអាស៊ាន​ត្រូវបង្កើនកិច្ចសហប្រតិ​បត្តិការជាមួយគ្នា​ ដើម្បីទទួលបាន​ការព្រមព្រៀងរួម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ