បណ្ដាសកម្មភាពជំនេះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះ Wutip

បណ្ដាសកម្មភាពជំនេះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះ Wutip - ảnh 1
បណ្ដាសកម្មភាពជំនេះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះ Wutip (TTXVN)

(VOV)_បន្តបណ្ដាសកម្មភាពឆ្ពោះទៅជនរួមជាតិ នៅភាកកណ្ដាល​វៀតណាម  ដែលជាតំបន់ត្រូវរងប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ Wutip។ នារសៀល​ថ្ងៃទី ៣ 
តុលា  មុនពេលចាប់ផ្តើមដំណើការ សន្និបាតមជ្ឈឹម លើកទី៨ (នីតិកាលទី១១) គណះ កម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម បានរៀបចំការរៃអង្គាសប្រាក់ ជួយជ្រោម
ជ្រែងជនរួមជាតិនៅភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Le Hong Anh សមាជិកការិយាល័យនយោបាយ​បានស្នើ÷គណះកម្មាធិការបក្ស រដ្ឋអំណាច  រណះ សិរ្យមាតុភូមិគ្រប់ជាន់ថ្នាក់ ​បន្តប្រមូលផ្តុំបញ្ជាណែនាំជំនះពុះពារលើផលវិបាក​បណ្ដាលឡើងដោយគ្រោះធម្មជាតិនិងជួយឧបត្ថម្ភគ្រួសារមានជនរងគ្រោះ ស្ថិរ
ភាពជីវភាពរស់នៅ​។

នាព្រឹកថ្ងៃនេះដែរ នៅទីក្រុងហូជីមិញ សមាគមកាកបាតក្រហមទីក្រុងរៀបចំ
ការរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាម។ ចលនានេះ ត្រូវបានអូសបន្លាយដល់ថ្ងៃទី ៣១ តុលា។ ថ្លែងមតិនៅទីនេះ លោក Le Quang Ninh ប្រធានសមាគមកាកបាតក្រហមទីក្រុងហូជីមិញ ​បានអោយ​ដឹងថា÷ 

“ ថ្ងៃស្អែក យើងខ្ញុំនឹងរួមសហការជាមួយសមាគមកាកបាតក្រហមនៃ​ខេត្តចំ
នួន៥ នៅភាគខាងជើង Trung Bo ជាតំបន់ត្រូវរង់ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ​ដើម្បី ផ្តល់ទំនិញជួយឧបត្ថម្ភ និងរៀបចំដំណើរទៅសាកសួរសុខទុក្ខមួយ​ចំពោះជនរង
គ្រោះ នៅទីនោះដែរ។ រហូតមកដល់ពេលនេះ យើងខ្ញុំបាន​រៃអង្គាសប្រាក់បាន ចំនួន ១ពាន់លានដុងហើយ។”

នៅខេត្ត Quang Tri ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ៣ និងទី៤ តុលា ​សមាគម​កាកបាតក្រហមខេត្តបានប្រគល់ជូនអំណោយចំនួន២០០ចំណែក ​តំលៃរបស់ចំ ណែកនិមួយៗគឺ ១លានដុង សំរាប់បណ្ដាគ្រួសារត្រូវខូចខាតដោយខ្យល់ព្យុះ។ ​

ក្នុងពេលនោះ ផ្នែកសុខាភិបាល ខេត្ត Nghe An , ខេត្ត Ha Tinh បានខំប្រឹងប្រែង អនុវត្តរាល់វិធានការបង្ការ ប្រឆាំង​អាសន្នរោគ ការពារ​សុខភាព​សំរាប់ប្រជាជនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ