បណ្ដាសកម្មភាពរំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិនៅក្នុងនិងក្រៅប្រទេស

(VOV)_ក្នុងឱកាសរំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិ សាធា
រណរដ្ឋ សង្គមនិយមវៀតណាម នាថ្ងៃទី២ កញ្ញា នៅរដ្ឋធានីហា​ណូយ ​បណ្ដាថ្នាក់
ដឹក នាំបក្ស រដ្ឋ រណសិរ្យមាតុភូមិវៀតណាម ដឹកនាំដោយ​លោក Nguyen Phu Trong លេខាបក្សកម្មុយនីស្តវៀតណាម បានអ​ញ្ជើញ​ គោរពវិញ្ញាណក្ខណ្ឌលោកប្រធាន ហូជីមិញ នៅប្រាំង្គតំកល់សព  និងទៅ​អូជធុបរំលឹកវិញ្ញាណក្ខណ្ឌបណ្ដាវីរយុទ្ធជន
ពលីជីវិត។ 

បណ្ដាសកម្មភាពរំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិនៅក្នុងនិងក្រៅប្រទេស - ảnh 1
បណ្ដាសកម្មភាពរំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិ

នាថ្ងៃនេះដែរ បណ្ដាគណៈប្រតិភុក្រសួងការពារប្រទេស ក្រសួងនគរបាល 
ក្រសួងការបរទេស រដ្ឋានីហាណូយ …។លៗ បានអញ្ជើញ​ ដាក់​កម្រងផ្កា   គោរព វិញ្ញាណក្ខណ្ឌលោក​ប្រធាន​ហូជីមិញនៅ ប្រាំង្គតំកល់សព  និងទៅអូជធុបរំលឹក វិញ្ញាណក្ខណ្ឌបណ្ដាវីរយុទ្ធជនពលីជីវិត។ 

          មុននោះ នាយប់ថ្ងៃទី១ កញ្ញា ក្នុងក្របខ័ណ្ឌទិវាវប្បធម៌នៃបណ្ដាជនជាតិ 
ស្រុក Moc Chau ខេត្ត Son La ( ភាគខាងជើងវៀតណាម) ​បាន​ប្រព្រឹត្តទៅរាត្រីពិធី
បុណ្យ អបអរសាទររំលឹកខួបអនុស្សាវរីយ៍ លើកទី៦៩នៃទិវាបដិវត្តន៍ខែសីហា
 និងបុណ្យជាតិថ្ងៃទី២ កញ្ញា។ ពិធីបុណ្យនេះបានទាក់ទាញការចូលរួមពីបណ្ដា
ជនជាតិ Mong , Thai , Dao រាប់ហ្មឹននាក់ ​និងភ្ញៀវទេសចរណ៍ជាច្រើនកុះករ។ 
លោក Hoang Van Chuong ជនជាតិ Thai នៅឃុំ Muong Sang បានអោយដឹងថា៖

          “ លោកប្រធានហូជីមិញជាអ្នកដឹកនាំការតស៊ូយូរអង្វែងអង់អាចក្លាហាន​។ ថ្ងៃនេះ ប្រជាជននៃបណ្ដាជន​ជាតិបាន​ប្រមូលផ្តុំ​នៅទីនេះ​ ដើម្បីនឹករលឹកអំ ពីថ្ងៃបង្កើតប្រទេសវៀតណាម រំលឹក​ឡើងវិញនូវបណ្ដាគុណូបការះរបស់លោ កប្រធានហូជីមិញ។ “

          នាថ្ងៃទី១ កញ្ញា ​​នៅទីក្រុង Mong Cai ( ខេត្ត Quang Ninh) ក៏បាន​ប្រព្រឹត្តទៅពិធី រំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិដ៏មហោឡារឹកដែរ។

          រួមជាមួយបណ្ដាតំបន់នៅក្នុងប្រទេស នាយប់ថ្ងៃទី១ កញ្ញា នៅទីក្រុងតូក្យូរ (ជប៉ុន) 
ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានរៀបចំពិធីជប់លៀង ក្នុងឱកាសរំលឹកខូប
អនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិ ។ ភ្ញៀវគិត្តយសចំនួនជាង៥០០នាក់ដែល តាងនាមអោយរដ្ឋាភិបាលប៉ុន អង្គទូតប្រចាំនៅតូក្យូរ បណ្ដាក្រុមហ៊ុនជប៉ុន សហគ
មន៍ជនវៀតណាមនៅជប៉ុនបានអញ្ជើញចូលរួម។ ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រី ការបរទេសជប៉ុន លោក Hitotaka Ishihara បានអះអាងថា៖ រដ្ឋាភិបាលជប៉ុនបាន
យកចិត្តទុក​ដាក់ជាពិ​សេស​ដល់ការបង្កើនទំនាក៉ទំនងមិត្តភាពរ វាងវៀតណាម និង សង្កត់ធ្ងន់ដល់យថាទស្សន៍សហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។

បណ្ដាសកម្មភាពរំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិនៅក្នុងនិងក្រៅប្រទេស - ảnh 2
ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃ​ទិវាបុណ្យជាតិ (ថ្ងៃទី២ កញ្ញា) ក៏បានប្រព្រឹត្តទៅនៅកម្ពុជា​

          ក៏ក្នុងឱកាសនេះដែរ ​ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃ​ទិវាបុណ្យជាតិ  (ថ្ងៃទី២ កញ្ញា) ក៏បានប្រព្រឹត្តទៅនៅថៃ Rumani និងប្រទេសនានាលើទូទាំង ពិភពលោក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ