បំផុសកម្មវិធី ជនវៀតណាមធ្វើដំណើរទេសចរណ៍នៅវៀតណាម

បំផុសកម្មវិធី ជនវៀតណាមធ្វើដំណើរទេសចរណ៍នៅវៀតណាម - ảnh 1
បំផុសកម្មវិធី ជនវៀតណាមធ្វើដំណើរទេសចរណ៍នៅវៀតណាម (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី៧កក្កដានៅទីក្រុងហាណូយក្នុងពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី៥៤នៃទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម (ទី៩កក្កដា) អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានបំផុសជាផ្លូវការកម្មវិធីជំរុញ​ទេសចរណ៍ក្នុងប្រទេសជាមួយប្រធានបទ ជនវៀតណាមធ្វើដំណើរទេសចរណ៍
​នៅ​វៀតណាម។ ថ្លែងមតិនៅពិធីនេះ អគ្គនាយកដ្ឋានទេសចរណ៍លោក Nguyen
Van Tuan បានឲ្យដឹងថា កម្មវិធីជំរុញទេសចរណ៍ ជនវៀតណាមដំណើរ​ទេសចរណ៍
​នៅវៀតណាម ត្រូវបានអនុវត្តលើទូទាំងប្រទេសសំដៅបន្តរក្សាល្បឿនកំណើន​របស់ផ្នែកទេសចរណ៍វៀតណាម រួមចំណែកប្រកបដោយប្រសិទ្ធភាពសំរាប់ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមពីមួយថ្ងៃទៅមួយថ្ងៃ។

        ចំពោះឥទ្ធិពលរបស់ស្ថានភាពតានតឹងនៅសមុទ្រខាងកើត សំដៅរក្សានិង​ជំរុញកំណើនបរិមាណភ្ញៀវទេសចរណ៍អន្តរជាតិភ្ញៀវក្នុងប្រទេសនាពេលខាង​មុខ
លោក Nguyen Van Tuan បានសង្កត់ធ្ងន់ថា៖

        “ដើម្បីទប់ទល់នឹងស្ថានភាពរបស់សមុទ្រខាងកើត យើងប្រមូលផ្ដុំកសាងក
ម្មវិធី​ជំរុញ​​ទេសចរណ៍ក្នុងប្រទេសជាមួយសារ ជនវៀតណាមដំណើរទេសចរណ៍
នៅ​វៀតណាម ដំណើរនីមួយៗដើម្បីបង្កើនទឹកចិត្តស្នេហាមាតុប្រទេស។ បំផុស​យុទ្ធនាការលើកទឹកចិត្តជនវៀតណាមនៅឯបរទេសមកទស្សនាស្រុកកំណើត
សំដៅបំផុសលើកទឹកចិត្តសេចក្តីស្នេហាស្រុកកំណើតប្រទេសជាតិរបស់​ប្រជាជន
វៀតណាមម្នាក់ៗ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ