បំផុសការប្រឡងសរសេរអំពីដំណើរការធ្វើសមាហរណកម្មអន្តរជាតិ

បំផុសការប្រឡងសរសេរអំពីដំណើរការធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
ទិដ្ឋភាពនៃពិធីបំផុសការប្រឡង (រូបថត៖dantocmiennui.vn)

(VOVworld) - ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម នាថ្ងៃទី១៤ តុលា បាន
បំផុសការប្រឡងអត្ថបទសរសេរសារព័ត៌មានក្រោមប្រធានបទ “វៀតណាម-ដំណើរ
ការធ្វើសមាហរណកម្មអន្តរជាតិ”។នៅពិធីបំផុស អនុរដ្ឋមន្រ្តីក្រសួង ព័ត៌មាននិង
ផ្សព្វផ្សាយលោក Hoang Vinh Bao បានឲ្យដឹងថា៖​នេះជាឱកាសដើម្បីលើកកំពស់
ការយល់ដឹងអំពីសមាហរណកម្មអន្តរជាតិសំរាប់សហគមន៍ជនវៀតណាមនៅក្នុង
និងក្រៅប្រទេស អំពីតំលៃ ផលប្រយោជន៍របស់រដ្ឋាភិបាល អង្គ ភាពអាជីវកម្មនិង
ប្រជាជននៅពេលធ្វើសមាហរណកម្ម តាមនោះធានាឲ្យការ សន្យាសមាហរណកម្ម
សេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមឈានចូលជីវភាពរស់នៅ ហើយនាំមកនូវផល
ប្រយោជន៍ជាក់ស្ដែង។ទន្ទឹមនឹងនោះ ការប្រឡងនេះក៏ បានជួយលើកកំពស់
ប្រសិទ្ធិភាពនៃការងារឃោសនានិងផ្សព្វផ្សាយអំពីទឹកដី មនុស្ស វប្បធម៌ និង
សមិទ្ធផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មរបស់ វៀតណាមទៅដល់
មិត្តភក្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ