បំផុសយុទ្ធនាការម៉ោងផែនដី២០១៥

បំផុសយុទ្ធនាការម៉ោងផែនដី២០១៥ - ảnh 1
បំផុសយុទ្ធនាការម៉ោងផែនដី២០១៥ (VOV)

        Vovworld-នាយប់ថ្ងៃទី២៣មិនារដ្ឋធានីហាណូយបានរៀបចំពិធីបិទភ្លើងក្នុង
រយៈពេល១ម៉ោងពីម៉ោង២០និង៣០នាទីដល់ម៉ោង២១និង៣០នាទី ចាប់ផ្ដើមឲ្យ
យុទ្ធនាការជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ២០១៥។ ព្រឹត្តិការណ៍នឹងត្រូវបានទីក្រុង
ហាណូយរៀបចំមុន១សប្ដាហ៍មុនពេលម៉ោងផែនដីជាផ្លូវការនឹងបានប្រព្រឹត្តទៅ
នាថ្ងៃទី២៨មិនា។

        ដោយមានសារ សន្សំសំចៃថាមពលទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ នា
ព្រឹកថ្ងៃទី២២មិនា លើខ្សែផ្លូវជាច្រើនរបស់រដ្ឋធានីហាណូយ មនុស្សប្រមាណ១ពាន់
នាក់បានចូលរួមជិះកង់ជួយជ្រោមជ្រែងសំងាតសំរាមនៅសួនចម្ការនិងកន្លែង
សាធារណៈមួយចំនួន។​ Nguyen Thi Kim Chi និស្សិតនារីឆ្នាំទី១មហាវិទ្យាល័យពេទ្យ
ហាណូយបានឲ្យដឹងថា៖

        “កម្មវិធីនេះត្រឹមតែប្រព្រឹត្តទៅក្នុងរយៈពេល១ម៉ោងតែប៉ុណ្ណោះ​ចំពោះមនុស្សជា
ច្រើនជាការងារតូចតាចមួយ មិនសូវមានអត្ថន័យឡើយ។ ប្រសិនបើទូទាំងប្រទេស
រួមដៃធ្វើនឹងបង្កើតឡើងនូវអត្ថន័យដ៏ធំធេង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ