បំផុសសប្ដាហ៍ជាតិអំពីសុវត្ថិភាពអនាម័យពលកម្ម-បង្កាប្រឆាំងអគ្គិភ័យ
![បំផុសសប្ដាហ៍ជាតិអំពីសុវត្ថិភាពអនាម័យពលកម្ម-បង្កាប្រឆាំងអគ្គិភ័យ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_03_15/l7d360802-3e0b-4bd3-b39b-197e1dcf3496.jpg) |
បំផុសសប្ដាហ៍ជាតិអំពីសុវត្ថិភាពអនាម័យពលកម្ម-បង្កាប្រឆាំងអគ្គិភ័យ(http://antoanlaodong.gov.vn/) |
(VOV)_នាព្រឹកថ្ងៃទី១៥ មិនា នៅទីក្រុង Vung Tau ខេត្ត Ba Ria Vung Tau បានប្រ
ព្រឹត្តទៅពិធីបំផុសសប្ដាហ៍ជាតិអំពីសុវត្ថិភាពអនាម័យពលកម្ម-បង្កាប្រឆាំងអគ្គិភ័យ លើកទិ១៧ ឆ្នាំ ២០១៥ ដោយប្រធានបទ៖ អង្គភាពអាជីវកម្មនិមួយៗ ពលករម្នាក់ៗ
ម្ចាស់ការអនុវត្តបណ្ដាវិធានការបង្ការប្រឆាំងគ្រោះថ្នាក់ក្នុងពលកម្ម និងអគ្គិភ័យ
ដើម្បីការពារខ្លួនឯង អង្គភាពអាជីវកម្ម និងសង្គមទាំងមូលរួមកម្លាំងកាយចិត្ត រួមគ្នា
គិតគូនិងធ្វើសកម្មភាពដើម្បីអនុវត្តល្អការងារសុវត្ថិភាព-អនាម័យពលកម្ម និងបង្កា
ប្រឆាំងអគ្គិភ័យ ការពារប្រភពធនធានមនុស្ស ដើម្បីអង្គភាពអាជីវកម្មអភិវឌ្ឍន៍
ដោយចីរភាព។ លោកស្រី Le Thi Trang Dai នាយិការមន្ទីរការងារ យុទ្ធជនពិការ
និងសង្គមកិច្ចខេត្ត Ba Ria – Vung Tau បានអោយដឹងថា៖
“ កម្មវិធីរបស់ឆ្នាំនេះប្រកបដោយម៉ត់ចត់ និងជាក់ស្ដែង។ ខ្ញុំចាត់ទុកថា៖ យើង
ត្រូវបន្តជំរុញថែមទៀតការឃោសនាច្បាប់ទៅកាន់ពលករ បណ្ដាការកំណត់របស់
ច្បាប់អំពីការធានាសុវត្ថិភាពសំរាប់ពលករ។ យើងខ្ញុំនឹងបន្តត្រួតពិនិត្យ ឃ្លាំមើល
និងរៀបចំបណ្ដាសិក្ខាសាលា វគ្គហ្វឹកហាត់ដើម្បីចែករំោះឡែកបទពិសោធន៍ជាមួយគ្នា៕”