ប្រជាជនគ្រប់ស្រទាប់គាំទ្របណ្ដាដំណោះស្រាយកសាងបក្ស

សន្និសិទកម្មាភិបាលទូទាំងប្រទេសយល់ជ្រួតជ្រាប លាតត្រដាង​អនុវត្ត​សេច​ក្តី​សំរេចចិត្តសន្និបាតមជ្ឈឹមលើកទី​៤​នីតិកាលទី​១១ របស់បក្សកម្មុយ​នីស្ត​វៀតណាម បានបិទ នាថ្ងៃទី 29 កុម្ភះ នៅទីក្រុងហាណូយ។ បណ្ដាខ្លឹមសារដែលបាននាំចេញក្នុងសន្និបាតលើកនេះ ទទួលបានការគាំទ្ររបស់បណ្ដាកម្មា​ភិបាល បក្ខជន និងប្រជាជន។ លោក Pham Van Kien ប្រជាជនម្នាក់​នៅ​ទីក្រុង Da nang (ភាគកណ្ដាលវៀតណាម) បានអោយ​ដឹងថា៖​”ក្នុងប្រការចំនួន 19 ដែលបក្ខជនមិនបានធ្វើ គឺប្រការដែលខ្ញុំពេញចិត្តបំផុតគឺ ប្រការដែលទាក់ទិនដល់ការខ្វះការទទួលខុសត្រូវ ជួយបិទបាំង រាយការណ៏មិនត្រឹមត្រូវ ​ អំពើពុករលួយ ជាដើម…ក្នុង សេចក្តីសំរេចចិត្ត​នៃ​​សន្និ​បាត​​​មជ្ឈឹមលើកទី​4 ​នីតិកាលទី​ 11 លើកនេះ ​អគ្គលេខាបក្ស បាន​ប្តេជ្ញាចិត្ត​កសាង និងកែលំអរបក្ស។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ