ប្រជាជនជឿជាក់ថាមហាសន្និបាតទី១២នឹងជ្រើសតាំងបេក្ខជនសមស្របចូលក្នុងគណៈកម្មាធិការមជ្ឈឹមបក្ស

ប្រជាជនជឿជាក់ថាមហាសន្និបាតទី១២នឹងជ្រើសតាំងបេក្ខជនសមស្របចូលក្នុងគណៈកម្មាធិការមជ្ឈឹមបក្ស - ảnh 1
ប្រជាជនជឿជាក់ថាមហាសន្និបាតទី១២នឹងជ្រើសតាំងបេក្ខជនសមស្របចូលក្នុងគណៈកម្មាធិការមជ្ឈឹមបក្ស

(VOV)_ពិភាក្សាអំពិការងារកម្មាភិបាល សំរាប់គណៈកម្មាធិការមជ្ឈឹមបក្ស 
កម្មុយ នីស្តវៀតណាមនីតិកាលទី១២ ជាការងារដ៏សែនសំខាន់សំរាប់មហាសន្និ​បាត
 ទាក់ទាញការយកចិត្តទុកដាក់ជាច្រើនរបស់បក្ខជន និងប្រជាជន។ កម្មា​ភិបាល 
បក្ខជន និងប្រជាជនបានចាត់ទុកថា៖ ការងារបណ្ដុះបណ្ដាល រៀបចំ​កម្មាភិបាល
ក្នុងរយៈពេលកន្លងទៅ បានអនុវត្តគ្រប់គ្រាន់និងតាមក្រិតក្រម តាមនោះ កសាង
បានជួរកម្មាភិបាលបំពេញបានគ្រប់ភារកិច្ចដែលបានដាក់ចេញ។ លោក Nguyen
 Van Thiet ជនមួយនាក់នៅទីក្រុងហាណូយ បានអោយដឹងថា៖

          “ ប្រជាជនមានគោលបំណងថាបណ្ដាអ្នកដែលបានជ្រើសតាំងក្នុងមជ្ឈឹម​
បក្ស​ នីតិកាលទី១២ ត្រូវជាអ្នកមានទស្សនវិស័យ សិលធម៌ បញ្ញា អ្នកធ្វើអស់ពី​ចិត្ត
 អស់ពីថ្លើម ដើម្បីប្រជជន ដើម្បីប្រទេសជាតិ មិនគិតអំពីផលប្រយោជន៍pjTal’ខ្លួន
 ​របស់ក្រុម។ ខ្ញុំជឿជាក់ថា៖មហាសន្និបាតលើកនេះនឹងជ្រើសតាំងបានមនុស្ស​
សមស្រប ជាដំណាងរបស់ប្រជាជន បំរើប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ