ប្រធានតំណាង WHO ប្រចាំនៅវៀតណាម៖ យុទ្ធសាស្ត្រ​ឆ្លើយតប​ជាបន្ទាន់​ចំពោះ​ជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាមគឺខ្លាំងក្លា និងចំទិសដៅ

(VOVWORLD) - ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមលោក បណ្ឌិត Kidong Park បានវាយតម្លៃថា៖ យុទ្ធសាស្ត្រឆ្លើយតបជាបន្ទាន់ចំពោះជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាមគឺខ្លាំងក្លា និងចំទិសដៅ។
ប្រធានតំណាង WHO ប្រចាំនៅវៀតណាម៖ យុទ្ធសាស្ត្រ​ឆ្លើយតប​ជាបន្ទាន់​ចំពោះ​ជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាមគឺខ្លាំងក្លា និងចំទិសដៅ - ảnh 1ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមលោក បណ្ឌិត Kidong Park  (រូបថត៖ ttxvn)

លោកបណ្ឌិត Kidong Park បានចាត់ទុកថា ស្ថានការណ៍ផ្ទុះជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមគឺកំពុងស្មុគស្មាញ និងលំបាក ដោយមានចំនួនករណីឆ្លងជំងឺ ជាងកន្លះលាននាក់ ចាប់តាងពីដើមខែកញ្ញា។ប្រព័ន្ធសុខាភិបាលរងសម្ពាធយ៉ាងខ្លាំង ហើយបុគ្គលិកសុខាភិបាលកំពុងធ្វើការមិនឈប់ឈរ។ យោងតាមលោក បណ្ឌិត Kidong Park បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការអនុវត្តវិធានការនិងកៀរគរប្រភពកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជាពិសេសគឺការជួយឧបត្ថម្ភខេត្ត ក្រុងដែលផ្ទុះជំងឺរាតត្បាតយ៉ាងខ្លាំងក្លា។ នាបច្ចុប្បន្ននេះ លោកនាយរដ្ឋមន្ត្រីវៀតណាមគឺជាប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ។ ប្រការនេះបានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងស្ថានការណ៍ជំងឺរាតត្បាត។ WHO មានជំនឿជាក់ថា យុទ្ធសាស្ត្រឆ្លើយតបជាបន្ទាន់ ដើម្បីសុខភាពសហគមន៍ ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកីវីដ ១៩ នាបច្ចុប្បន្ននេះរបស់វៀតណាមគឺខ្លាំងក្លា និងចំទិសដៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ