ផ្នែកទេសចរណ៍ជំរុញខ្លាំងសកម្មភាពទាក់ទាញភ្ញៀវក្នុងរយៈពេល៣ខែចុងឆ្នាំ

(VOVWORLD) - ក្នុងរយៈពេល៩ខែកន្លងទៅ មានភ្ញៀវទេសចរអន្តរជាតិជាង៩លាន៤សែន នាក់មកវៀតណាម កើន២៨,៤%បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ នាំ មកនូវចំណូលប្រមាណ៣៧៦លានលានដុង។ 

ផ្នែកទេសចរណ៍ជំរុញខ្លាំងសកម្មភាពទាក់ទាញភ្ញៀវក្នុងរយៈពេល៣ខែចុងឆ្នាំ - ảnh 1 លោក Nguyen Van Tuan អគ្គនាយកអគ្គនាយក ដ្ឋានទេសចរណ៍ (រូបថត៖ Vietnamnet)


ក្នុងត្រីមាសទី៤ អគ្គ នាយកដ្ឋានទេសចរណ៍បន្តជំរុញខ្លាំងសកម្មភាពពន្លឿនការផ្សព្វផ្សាយ ឧទ្ទេសនាមវៀតណាមនៅទីផ្សារធំៗមួយចំនួនដូចជា៖ ចិននិងឥណ្ឌា ព្រមទាំង នឹងចូលរួមផ្សារណាត់អន្តរជាតិនៅឯបរទេសដូចជា ITB Asia នៅសឹង្ហបុរីនិង WTM នៅអង់គ្លេស ផងដែរ។ លោក Nguyen Van Tuan អគ្គនាយកអគ្គនាយក ដ្ឋានទេសចរណ៍បានឲ្យដឹងថា៖

        “ក្នុងរយៈពេលខាងមុខនៃឆ្នាំ២០១៧ អគ្គនាយកដ្ឋានទេសចរណ៍នឹងបន្ត សហការជាមួយតំបន់ សហគ្រាស និងដៃគូនានាដូចជាក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិដើម្បីរៀបចំការពន្លឿនសកម្មភាពនៅទីផ្សារសំខាន់ៗដែលអាចនាំមកនូវបរិមាណភ្ញៀវទេសចរធំៗដូចជាចិន អាស៊ីភាគឦសាន អាស៊ាននិងរុស្ស៊ី។”

ប្រតិកម្មទៅវិញ

ផ្សេងៗ