ផុលផុសបណ្ដាសកម្មភាពរំលឹកខួបលើកទី៨៩នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

ផុលផុសបណ្ដាសកម្មភាពរំលឹកខួបលើកទី៨៩នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម - ảnh 1
ផុលផុសបណ្ដាសកម្មភាពរំលឹកខួបលើកទី៨៩នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (Image: VNA)

        Vovworld-នាថ្ងៃទូ២១មិថុនា រំលឹកខួបលើកទី៨៩នៃទិវាសារព័ត៌មានបដិវត្តន៍
វៀតណាម (ទី២១មិថុនា)។ ក្នុងប៉ុន្មានថ្ងៃកន្លងមកបណ្ដាស្ថាប័នសារព័ត៌មានមជ្ឈឹម
ដំបន់សមាគមអ្នកកាសែតវៀតណាមនៅខេត្តក្រុងនានាក្នុងទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើនអំណរខួបលើកទី៨៩នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ នាថ្ងៃទី២០មិថុនា លោក Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានមកទស្សនានិងជូនពរវិទ្យុសម្លេងវៀតណាមនិងស្ថាប័នសារព័ត៌មានមជ្ឈឹមនៅទីក្រុងហាណូយ។ ថ្លែងមតិក្នុងពេលមកទស្សនានិងជូនពរវិទ្យុសម្លេងវៀតណាម លោក Dinh The Huynh បានសំណូមពរវិទ្យុសម្លេងវៀតណាមផ្លាស់ប្តូរថ្មីខ្លឹមសារដោយឥតឈប់ឈរ ឆ្លើយតបនឹងតម្រូវការព័ត៌មានរបស់មហាជន។

        នៅទីក្រុង Can Tho នាថ្ងៃទី២១មិថុនា គណៈកម្មាធិការបញ្ជាណាមបូខាងលិច សមាគមអ្នកកាសែតវៀតណាមទីក្រុង Can Tho បានរៀបចំជំនួបមុខរំលឹកខួបលើកទី៨៩នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ នៅខេត្ត Hau Giang  ទន្ទឹមនឹងការរៀបចំជំនួបមុខនិងរៀបចំពិធីបូកសរុប្រគល់រង្វាន់សារព័ត៌មានឆ្នាំ២០១៣-២០១៤សំរាប់វណ្ណកម្មឆ្នើមចំនួន៣៦នៅបណ្ដាប្រភេទសារព័ត៌មាននោះ សមាគមអ្នកកាសែតវៀតណាមខេត្ត Hau Giang ក៏បានសហការជាមួយស្ថានីយ៍ផ្សាយសម្លេងទូរទស្សន៍ Hau Giang រៀបចំកម្មវិធីជួបប្រាស្រ័យជាមួយប្រធានបទ អ្នកកាសែតជាមួយសេចក្តីស្នេហាសមុទ្រកោះ ទៀតផង។

        នាយប់ថ្ងៃទី២១មិថុនានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់សារព័ត៌មានជាតិលើកទី៨ឆ្នាំ២០១៣។ តាមការវាយតំលៃរបស់គណៈចាត់តាំងបណ្ដាវណ្ណកម្មដណ្ដើមបានរង្វាន់ឆ្នាំនេះពហុបែបអំពីប្រធានបទ។រង្វាន់សារព័ត៌មានជាតិ២០១៣ វិទ្យុសម្លេងវៀតណាមដណ្ដើមបានរង្វាន់ចំនួន១១។ លោក Ha Minh Hue អនុប្រធានអចិន្ត្រៃយ៍សមាគមអ្នកកាសែតវៀតណាមបានឲ្យដឹងថា៖

        “អំពីគុណភាពប្រធានបទរបស់វណ្ណកម្មបានក្រូបដណ្ដប់ទៅលើវិស័យទាំងអស់នៃជីវភាពរស់នៅសង្គម។ យើងបានឃើញថា មិនត្រឹមតែនយោបាយប៉ុណ្ណោះទេ ថែមទាំងព័ត៌មានអំពីសេដ្ឋកិច្ចរបស់ប្រទេសជាតិក៏ត្រូវបានអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមសម្ដែងដ៏មានគុណភាព។ យើងខ្ញុំស្វាគមវិទ្យុសម្លេងវៀតណាមបានផ្ញើរវណ្ណកម្មមានគុណភាពជាច្រើនចូលរួមប្រឡង់និងប្រសិទ្ធភាពរបស់វាពិតប្រាកដនឹងធំធេងណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ