ផ្សព្វផ្សាយទឹកដីនិងមនុស្សវៀតណាមនៅអាហ្សង់ទីន

ផ្សព្វផ្សាយទឹកដីនិងមនុស្សវៀតណាមនៅអាហ្សង់ទីន - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីនលោក Nguyen Van Dao (baotintuc.vn)



        Vovworld-នាថ្ងៃទី១៧តុលា វិទ្យាស្ថានវប្បធម៍អាហ្សង់ទីន-វៀតណាម (ICAV) សហការជាមួយរដ្ឋអំណាចខ័ណ្ឌទី១៣នៅរដ្ឋធានី Buenos Aires និង​ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនរៀបចំពិព័ណអំពីទឹកដីនិងមនុស្សវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(ទី២៥តុលា)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​អាហ្សង់ទីន​លោក Nguyen Van Dao ប្រធាន ICAV និងប្រធាន​ខ័ណ្ឌទី​១៣​សុទ្ធតែ​អះអាងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងក្នុងដំណាក់កាលល្អប្រសើរ ទន្ទឹម​នឹងនោះសង្កត់ធ្ងន់ថា​តាមរយៈបណ្ដាសកម្មភាពវប្បធម៍ ប្រជាជននៃប្រទេស​ទាំង​ពីរមានឱកាសយល់ដឹងគ្នាជាង រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ​ទ្វេភាគី។ ពិព័ណបានតាំងបង្ហាញរូបថតចំនួន៣០ផ្ទាំងឧទ្ទេសនាមទឹកដីនិងមនុស្ស​វៀតណាមស្រស់ស្អាតនិងរួសរាយរាក់ទាក់ជាមួយភ្ញៀវ។ ពិព័ណក៏បានតាំងបង្ហាញបណ្ដា​សំលៀកបំពាក់ជនជាតិវិសេសវិសាលនិងគំនូរប្រជាប្រិយរបស់វៀតណាមទៀត​ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ