ផ្សារណាត់ពិណ៌រភូមិរបរវៀតណាមឆ្នាំ ២០១៧

(VOVWORLD) -  នាយប់ថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុងហាណូយ បានបើកផ្សារណាត់ពិពណ៌ភូមិរបរ វៀតណាមឆ្នាំ ២០១៧។ 
 
ផ្សារណាត់ពិណ៌រភូមិរបរវៀតណាមឆ្នាំ ២០១៧  - ảnh 1 សន្និសីទកាសែតអំពីផ្សារណាត់ពិណ៌រភូមិរបរវៀតណាមឆ្នាំ ២០១៧  (nhandan.com.vn)

(VOVworld) - នាយប់ថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុងហាណូយ បានបើកផ្សារណាត់ពិពណ៌ភូមិរបរ វៀតណាមឆ្នាំ ២០១៧។ ដោយមានស្តង់ទំនិញចំនួន ២៥០ ផ្សារណាត់លើកនេះគឺជា ឱកាសឧទ្ទេសនាមផលិតផលនៃបណ្ដាសហគ្រាសសហករនិងមូលដ្ឋានផលិតនៅភូមិ របរប្រពៃណីល្បីឈ្មោះដូចជា៖ អង្ករ Tam Dien Bien ក្រូច Cao Phong សូត្រ Van Phuc ជាដើម។ ចំណុចថ្មីនៅផ្សារណាត់លើកនេះគឺ «លំហរតែវៀតណាម» ដែល ឧទ្ទេសនាមផលិតផលតែពិសេសរបស់ជនរួមជាតិនៅបណ្ដាខេត្តប៉ែកខាងជើងវៀតណាម។ នាយកមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មកសិកម្មវៀតណាម  លោក Dao Van Ho បានឲ្យដឹងថា៖

        «ផ្សារណាត់គឺជាទីកន្លែងតភ្ជាប់ពាណិជ្ជកម្ម ស្វែងរកប្រភពប្រើប្រាស់ ចុះហត្ថលេ ខាលើកិច្ចសន្យាសំរាប់បណ្ដាភូមិរបរក៏ដូចជាមជ្ឈដ្ឋានសិប្បករជាងសិប្បកម្មវិចិត្រ សិល្បៈ ព្រមទាំង ឧទ្ទេសនាមដល់មិត្តភ័ក្តអន្តរជាតិផលិតផលសិប្បកម្មសិល្បៈ។ តាមរយៈនោះ ជំរុញការប្រើប្រាស់ផលិតផលនៃភូមិរបរនានា កាន់តែអភិវឌ្ឍន៍ថែម ទៀត។ នេះជាភារកិច្ចសំខាន់ណាស់។ តាមនោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាមមានគោលការណ៍បន្តរៀបចំផ្សារណាត់ដូច្នេះទ្រង់ទ្រាយធំជាងដើម្បីជួយ ឧបត្ថម្ភភូមិរបរ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ