ពិធីបង្ហាញមុខវណ្ណកម្ម Truyen Kieu

ពិធីបង្ហាញមុខវណ្ណកម្ម Truyen Kieu - ảnh 1
ពិធីបង្ហាញមុខវណ្ណកម្ម Truyen Kieu

          (VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២៥០ទិវាកំណើតមហាកវី 
Nguyen Du ( ១៩៦៦-២០១៦) គណៈកម្មាធិការប្រជាជនខេត្ត Ha Tinh ( ភាគ​
កណ្ដាល វៀតណាម) និងបណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាមបាន
រៀបចំពិធីបង្ហាញមុខ វណ្ណកម្ម “ Truyen Kieu” ដែលប្រែសម្រួលជាភាសារុស្ស៊ី 
នាថ្ងៃទី៦ វិច្ឆិកា ។ ​ថ្លែងមតិនៅទីនេះ បណ្ឌិត Nguyen Huy Hoang ប្រធានក្រុម
អ្នកបកប្រែ វណ្ណកម្ម“ Truyen Kieu” ជាភាសារុស្ស៊ី បានអោយដឹងថា៖

          “ សៀវភៅនេះត្រូវបានបកប្រែក្នុងរយៈពេលខ្លី។ដូច្នេះ យើងខ្ញុំសង្ឃឹមថា​នឹង
ទទួលបានមតិយោបល់ស្ថាបនារបស់មិត្តអ្នកអាន ដើម្បីសម្រេចសៀវភៅនេះ
អោយបានល្អប្រសើរជាង។ យើងខ្ញុំសង្ឃឹមថា៖ វណ្ណកម្ម“ Truyen Kieu” នេះនឹង
បានទៅដល់ដៃ​​ប្រជាជន​រុស្ស៊ីនិង មិត្តអ្នកអានរុស្ស៊ី ។ ”

          នាបច្ចុប្បន្ន “ Truyen Kieu” ត្រូវបានបកប្រែជាភាសាចំនួន២០ ដោយមាន
​ឈ្មោះហៅខុសៗគ្នាជាច្រើនផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ